柬埔寨商务部









发布时间2026/08/05 08:44
详情描述
2026年7月31日下午,2026年商业融资论坛在金边速卡酒店举行。本次论坛主题为“整合政府融资支持以实现经济韧性”,柬埔寨商务部国务秘书本·萨拉莫尼(BUON Sarakmony)出席并参与了关于“企业合规经营以获取融资资格”的专题讨论。
此次论坛汇集了政府部门、发展伙伴、行业协会、金融机构及私营企业代表,旨在提升各界对政府融资支持机制的认知,加强多方合作,并构建包容且可持续的融资生态系统,以支持柬埔寨商业发展。
本·萨拉莫尼在会上强调,合法注册是中小企业获得官方身份及法律保护的基础。企业完成商业注册不仅能提升客户、商业伙伴及金融机构的信任度,更是获取融资支持、信贷服务及拓展市场机会的核心条件。
为进一步优化营商环境,商务部已通过CamDX信息技术平台简化在线注册流程,旨在降低企业启动阶段的时间成本与程序复杂度。
📋 简要摘要 ▸
商务部国务秘书在2026年商业融资论坛上指出,企业合法注册及合规经营是获得政府融资支持的前提,呼吁企业加强财务透明度以提升经济韧性。
📋 完整原文 ▸
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាទី៤ ស្តីពី «ការអនុលោមតាមច្បាប់របស់អាជីវកម្ម ដើម្បីទទួលបានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ការទទួលបានហិរញ្ញប្បទាន» នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច»។
វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សមាគម ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយន្តការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍធុរកិច្ចនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការចុះបញ្ជីអាជីវកម្មជួយផ្តល់អត្តសញ្ញាណផ្លូវការដល់សហគ្រាសធុនតូច និងមធ្យម និងជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ទទួលបានការការពារផ្លូវច្បាប់។ លើសពីនេះ ការចុះបញ្ជីអាជីវកម្មក៏ជួយបង្កើនទំនុកចិត្តពីអតិថិជន ដៃគូពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ឥណទាន និងឱកាសចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការជាមួយថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានចូលរួមសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយពេលវេលា ចំណាយ និងភាពស្មុគស្មាញក្នុងការចាប់ផ្តើមអាជីវកម្ម៕
---
(Phnom Penh): On the afternoon of Friday, 31 July 2026, at the Sokha Residence Hotel in Phnom Penh, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, participated as an honorary panelist in the 4th panel discussion on "Legal Compliance for Businesses to Qualify for Financing" during the National Business Financing Forum 2026. The forum was held under the theme, "Integrating Government Financing Support for Economic Resilience."
Organized with participation from representatives of ministries, state institutions, development partners, associations, financial institutions, and the private sector, the national forum aimed to raise awareness of the government's financing support mechanisms. It also sought to strengthen stakeholder cooperation and build an inclusive, sustainable financing ecosystem to support business development in Cambodia.
During the discussion, His Excellency Secretary of State emphasized that business registration provides an official identity to small and medium enterprises (SMEs) and serves as a crucial foundation for legal protection. Furthermore, registration enhances trust among clients, business partners, and financial institutions, while expanding access to financial services, credit, and broader market opportunities.
His Excellency Secretary of State added that the Ministry of Commerce, through its cooperation framework with the Cambodia Data Exchange (CamDX) platform, has facilitated online business registration procedures to reduce the time, cost, and complexity of starting a business.
…
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))