柬埔寨国防大臣接见并为东盟观察员小组颁发勋章

分类政治
事件时间2026年4月2日
地点柬埔寨国防部
来源柬埔寨通讯社
发布时间2026/04/02 18:16

详情描述

柬埔寨副首相兼国防大臣狄西哈接见结束在柬任务的东盟观察员小组,并对其在维护和平与监督停火协议方面的贡献表示感谢。
📋 完整原文 ▸
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន "AOT" ដែលបញ្ចប់បេសកកម្មនៅកម្ពុជា (AKP) ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន "AOT" ដែលបញ្ចប់បេសកកម្មនៅកម្ពុជា នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី និងកោតសរសើរចំពោះការដឹកនាំរបស់ភាគីមិត្តម៉ាឡេស៊ី ដែលបានដឹកនាំការងារយ៉ាងរលូន (IOT - AOT) ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងអាស៊ាន ដែលបានជួយគាំទ្រលើប្រទេសកម្ពុជា ជាពិសេសក្នុងសង្កេតការណ៍ ផ្ទៀងផ្ទាត់លើការអនុវត្តសេចក្តីប្រកាសរួម និងចូលរួមចំណែកក្នុងការអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព ដោយបានចុះដល់ទីតាំងផ្ទាល់ ឃើញផ្ទាល់ ស្តាប់ផ្ទាល់ និងបានយកនិយាមការលើទីតាំងជាក់ស្តែង ព្រមទាំងចងក្រងរាល់សកម្មភាពនាពេលកន្លងមក ក្នុងស្មារតីបន្ធូរបន្ថយភាពតានតឹង រកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។ ជាមួយគ្នានេះ ក្រោយបញ្ចប់បេសកកម្ម AOT ដែលដឹកនាំដោយម៉ាឡេស៊ី កម្ពុជាក៏សូមស្វាគមន៍មិត្តហ្វីលីពីន ដែលនឹងត្រូវមកបន្តវេនដឹកនាំការងារក្រុមអ្នកសង្កេតការណ៍អាស៊ានបន្ត ក្នុងឆ្នាំ២០២៦នេះ។ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia