柬埔寨就泰军越境部署提出严正抗议
分类外交
事件时间2026年4月4日至5日
地点柏威夏地区
来源快讯
发布时间2026/04/05 16:04
详情描述
泰军在柏威夏周边地区非法架设铁丝网并部署装甲车,柬埔寨对此表示强烈抗议,重申不承认泰方的单方面领土主张。
📋 完整原文 ▸
🚨នេះជាសកម្មភាពរបស់ទាហានថៃ បានរាយបន្លាលួសទាំងបំពាននៅតំបន់បុស្សស្បូវ-ជាំតែ និងបានរំលោភសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង ហើយជាសកម្មភាពកើតឡើងដដែលៗរបស់ទាហានថៃ មកលើទឹកដីកម្ពុជា។
សកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ ក្រៅពីរាយបន្លាលួសប្រវែង១០០ម៉ែត្រ ទាហានថៃ បានពង្រាយរថពាសដែកនៅតំបន់ខាងលើផងដែរ និងបានបន្តឈូសឆាយនៅក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈទៀតផង។
ជាមួយសកម្មភាពបំពានដដែលជាដដែលរបស់ទាហានថៃខាងលើនេះ, នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ កម្ពុជាបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ។
កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។
Source Telegram : Cambodia News KH UN
#Livegorecreepy #cambodiannew