内政部性别工作组谴责骚扰女果贩 要求警方依法查处



分类社会
来源新柬埔寨日报
发布时间2026/11/13 08:08
详情描述
柬埔寨内政部国务秘书兼性别工作组主席翁索帕薇发表声明,对社交媒体上流传的一段视频表示痛心并予以最严厉谴责。视频显示,一群男子在聚会场合对一名从事水果摊贩生意的女性实施肢体接触和骚扰。声明认为,这一行为损害了女性的尊严。
内政部性别工作组在声明中明确表态,任何针对女性的侮辱、骚扰,以及对其身体、权利和尊严的侵犯,都在谴责之列。此类行为违背社会道德和对人的基本尊重,不能以“开玩笑”或“娱乐”作为借口。声明强调,女性无论从事何种职业、生活状况如何,都有权获得尊重与保护,并能够安全地谋生。
工作组已要求相关主管机构对该事件展开调查、核实事实,并依据现行法律和程序作出处理,做到准确、公正;同时要求照顾该名女摊贩的安全、福祉和救助需求,尊重其个人意愿、隐私与尊严。声明还提到,将持续与各方合作,预防和制止一切形式的针对女性的暴力。
声明同时呼吁公众、媒体和社交媒体用户共同抵制针对女性的骚扰与歧视,避免继续传播相关图片、视频或发表评论,以免令当事人蒙羞、遭受指责或承受二次伤害。案件目前处于警方介入调查阶段,后续处理以官方通报为准。
在柬埔寨遇到类似情况,可拨打117报警;如手上掌握视频等证据,也可向内政部性别工作组提交。转发相关内容前,先确认是否已获得当事人同意,未经处理的画面可能给当事人带来额外伤害。
📋 简要摘要 ▸
柬埔寨内政部国务秘书兼性别工作组主席翁索帕薇发表声明,对一名女性水果摊贩在聚会场合遭一群男子肢体骚扰的视频表示痛心,并予以最严厉谴责,认为此举损害女性尊严。声明称已要求主管机构介入调查、依法采取措施,并呼吁各方加强合作,防止和制止一切形式的针对女性的暴力。
📋 完整原文 ▸
**ប្រធានយេនឌ័រក្រសួងមហាផ្ទៃ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរទង្វើបៀតបៀនលើស្ត្រីអ្នកលក់ផ្លែឈើ និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវចាត់វិធានការច្បាប់**
រដ្ឋលេខាធិការ និងជាប្រធានក្រុងការងារយេនឌ័រក្រសួងមហាផ្ទៃ លោកស្រី អុង សុភាវី បានសម្ដែងនូវការសោកស្ដាយ និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរទង្វើមើលងាយ និងបៀតបៀនលើស្ត្រីអ្នកលក់ផ្លែឈើម្នាក់ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រី។
ការចេញមកប្រកាសថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដរអូមួយនៅលើបណ្ដាញសង្គម ពីសកម្មភាពរបស់បុរសមួយក្រុមចាប់ប៉ះពាល់លើរាងកាយលើស្ត្រីម្នាក់ ដែលប្រកបរបរលក់ផ្លែឈើនៅក្នុងពិធីជប់លៀងមួយ។
ក្រោយពីបានឃើញសកម្មភាពនេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើមើលងាយ បៀតបៀន និងបំពានលើរាងកាយ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ចាត់ទុកទង្វើទាំងនេះផ្ទុយនឹងសីលធម៌សង្គម និងការគោរពតម្លៃមនុស្ស ហើយមិនអាចយកការលេងសើច ឬការកម្សាន្តមកធ្វើជាលេសបានឡើយ។ ស្ត្រីគ្រប់រូប ទោះបីប្រកបរបរ ឬមានស្ថានភាពជីវភាពបែបណាក៏ដោយ សុទ្ធតែមានសិទ្ធិទទួលបានការគោរព ការការពារ និងការប្រកបរបរ ចិញ្ចឹមជីវិតដោយសុវត្ថិភាព។
យោងលើសេចក្ដីថ្កោលទោសរបស់លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុងការងារយេនឌ័រក្រសួងមហាផ្ទៃ បញ្ជាក់ថា ចំពោះករណីខាងលើ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវ និងបញ្ជាក់អង្គហេតុឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមានប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ទន្ទឹមនេះ សូមយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខុមាលភាព និងតម្រូវការជំនួយរបស់ស្ត្រីរូបនោះ ដោយគោរពឆន្ទៈ ឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់គាត់។
លោកស្រី អុង សុភាវី ក៏សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមប្រឆាំងនឹងទង្វើបៀតបៀន និងការរើសអើងលើស្ត្រី ព្រមទាំងជៀសវាងការចែកចាយរូបភាព វីដេអូ ឬការបញ្ចេញមតិដែលបង្កការអាម៉ាស់ បន្ទោស ឬធ្វើឱ្យស្ត្រីរូបនោះរងការឈឺចាប់បន្ថែម។
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមការពារសិទ្ធិ លើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ការ និង ទប់ស្កាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ សំដៅរួមចំណែកកសាងសង្គមប្រកបដោយសុវត្ថិភាព សមភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក៕
អត្ថបទ៖ សុខុម