洪玛尼视察公务员普查工作 推进公共行政透明化改革

分类政务
事件时间2026-10-07 15:00
地点金边
来源公共职能信息
发布时间2026/10/08 10:12
详情描述
2026年10月7日下午,柬埔寨副总理兼公务员部大臣、结构调整与公务员普查委员会主席洪玛尼,前往规划部视察公务员普查工作。此次普查旨在通过生物识别技术核实公务员身份,确保行政数据的准确性与透明度,这是该普查行动开展的第2天,规划部为第26个普查目标部门。
规划部大臣宾特拉赛在现场完成了生物识别信息录入,并核实了个人档案数据。宾特拉赛表示,规划部将与普查委员会密切配合,确保该部公务员、合同制人员及其他相关人员的数据采集工作顺利进行。
洪玛尼在视察期间与技术团队进行交流,并对团队的工作表现表示认可。此次普查行动是柬埔寨政府公共行政改革政策的一部分,旨在获取真实、清晰的公务员数据,以提升行政管理的透明度与效率。
📋 简要摘要 ▸
洪玛尼副总理视察了规划部公务员普查工作,通过生物识别技术核实公务员身份,旨在确保行政数据的准确性与透明度。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យដំណើរការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងផែនការ ខណៈ ឯកឧត្តម ប៊ិន ត្រឈៃ កំពុងធ្វើជីវមាត្រ
នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន បានអញ្ជើញចុះពិនិត្យដំណើរការស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាក់ស្តែង នៅទីស្តីការក្រសួងផែនការ ដែលជាក្រសួងគោលដៅទី២៦ ក្នុងឱកាសនៃយុទ្ធនាការជំរឿនថ្ងៃទី២ របស់ក្រសួង។
នៅក្នុងដំណើរការចុះពិនិត្យផ្ទាល់នេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញធ្វើជីវមាត្រ ផ្ទៀងផ្ទាត់ទិន្នន័យប្រវត្តិរូបផ្ទាល់ខ្លួន ព្រមទាំងបានដឹកនាំសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការ ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការស្រង់ទិន្នន័យមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗចំណុះក្រសួងផែនការ ប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យយុទ្ធនាការនេះ ទទួលបានជោគជ័យ។ ការអញ្ជើញចុះពិនិត្យដំណើរជំរឿនដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងការចូលរួមបំពេញកាតព្វកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ នាពេលនេះ គឺបានបង្ហាញនូវគំរូដឹកនាំដ៏ខ្ពង់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះ គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការទទួលបានទិន្នន័យមន្ត្រីពិតប្រាកដ ច្បាស់លាស់ និងតម្លាភាព ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួម។