公共行政改革与公务员任免指导原则

文件类型政策公告
发布机构柬埔寨公共职能部
发布时间2026/04/06 07:52

政策详情

柬埔寨政府明确了公务员重新任命及机构重组的四项核心原则,旨在落实“整顿内部结构”与“精简机构”的行政改革方针,确保公务员权益并优化行政架构。
📋 完整原文 ▸
**គោលការណ៍រួមចំនួន ៤ចំណុច ត្រូវបានកំណត់ក្នុងការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ក្នុងកិច្ចប្រជុំលើកទី១៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. ក៏ដូចជាលេខាធិការដ្ឋាននៃគ.វ.រ. បានកំណត់គោលការណ៍រួមចំនួន ៤ចំណុច សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ដើម្បីឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ដោយមានចែងនៅក្នុងសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។ 📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://www.facebook.com/share/p/1NqwG5z5FT/)** 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | **[**Website**](https://www.mcs.gov.kh/)[** 🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook  🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram    🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok 🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram  🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)