柬埔寨公务员重组与任命四大原则
文件类型政策公告
发布机构公共职能部
发布时间2026/04/06 08:27
政策详情
柬埔寨政府发布公务员重组原则,强调“整理门户”与“强化而非扩张”的方针。此次改革旨在规范各部委及机构的行政结构,并保障公务员的合法权益。
📋 完整原文 ▸
[គោលការណ៍រួមចំនួន ៤ចំណុច ត្រូវបានកំណត់ក្នុងការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ](https://www.facebook.com/share/p/1ZDq53w2p3/)
ក្នុងកិច្ចប្រជុំលើកទី១៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. ក៏ដូចជាលេខាធិការដ្ឋាននៃគ.វ.រ. បានកំណត់គោលការណ៍រួមចំនួន ៤ចំណុច សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ដើម្បីឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ដោយមានចែងនៅក្នុងសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។
.......................................................
តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 [Facebook](https://www.facebook.com/Civil.Service.News)
🌐 [Tiktok](https://www.tiktok.com/@civil.service.news)
🌐 [Telegram
](https://t.me/+DEHqOIqypHs0ZjU1)🌐 [Instagram](https://www.instagram.com/civil.service.news/)
🌐 [YouTube](https://www.youtube.com/@civilservice-news)