柬埔寨卫生部举办性别平等与社会包容性研讨会
文件类型公告
发布机构柬埔寨卫生部
发布时间2026/04/07 10:28
政策详情
柬埔寨卫生部在磅湛省召开研讨会,旨在审议并完善医疗管理人员的性别平等与社会包容性(GESI)操作指南,以提升医疗服务质量与公平性。
📋 完整原文 ▸
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោលការណ៍ណែនាំប្រតិបត្តិ ស្ដីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកបម្រើសេវាសុខភាព (GESI)
——
ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោលការណ៍ណែនាំប្រតិបត្តិ ស្ដីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកបម្រើសេវាសុខភាព (GESI) ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នៅភូមិគ្រឹះនាងគង្ហីង ខេត្តកំពង់ចាម។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីផ្ទៀងផ្ទាត់ការរកឃើញសំខាន់ៗ និងពិនិត្យឡើងវិញនូវសេចក្តីព្រាងគោលការណ៍ណែនាំប្រតិបត្តិការ GEDSI លើកដំបូង សម្រាប់អ្នកគ្រប់គ្រងសុខភាព និងអ្នកបម្រើសេវា។
ជាលទ្ធផលរំពឹងទុកនៃវគ្គសិក្ខារសាលានេះរួមមាន៖
-ភស្តុតាង និងសេចក្តីព្រាងដែលបានផ្ទៀងផ្ទាត់៖ ការរកឃើញសំខាន់ៗលើចន្លោះប្រហោង និងឧបសគ្គរបស់ GEDSI ត្រូវបានបញ្ជាក់ និងសេចក្តីព្រាងនៃគោលការណ៍ណែនាំប្រតិបត្តិ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ភាពត្រឹមត្រូវ និងភាព ពាក់ព័ន្ធ
-គោលការណ៍ណែនាំដែលបានពង្រឹង៖ ផ្តល់ធាតុចូលដើម្បីធានាបាននូវភាពច្បាស់លាស់ លទ្ធភាព និងការរួមបញ្ចូល នៅទូទាំងប្រព័ន្ធសុខាភិបាល របស់ប្រទេសកម្ពុជា (CPA/MPA)
-តួនាទី និងតម្រូវការដែលបានកំណត់៖ តួនាទី និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ សម្រាប់អ្នកគ្រប់គ្រង និងអ្នកបម្រើសេវាសុខភាព ដែលបានបង្កើតឡើង ការបណ្តុះបណ្តាល និងតម្រូវការធនធាន
-ការឯកភាពគ្នាលើជំហានបន្ទាប់៖ ការព្រមព្រៀងគ្នាលើសកម្មភាពសម្រាប់ការបញ្ចប់ និងការអនុម័តគោលការណ៍ណែនាំប្រតិបត្តិការ GEDSI សម្រាប់អ្នកគ្រប់គ្រងសុខភាព និងអ្នកបម្រើសេវា ទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះ មានសមាសភាពចូលរួមប្រមាណ ៣៨រូប ស្រ្តី ២២រូប រួមមាន៖ GMAG (តំណាងក្រសួងសុខាភិបាល និង GMAG) តំណាងក្រសួងកិច្ចការនារី តំណាងមជ្ឈមណ្ឌលជាតិ តំណងនាយកដ្ឋានចំណុះក្រសួងសុខាភិបាល តំណាងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ កំពង់ចាម កំពត និងបាត់ដំបង តំណាង មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង កំពង់ស្ពឺ កំពង់ចាម ព្រមទាំងតំណាងធនាគារពិភពលោក និងអង្គការក្រៅរដ្ឋាភិបាល។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)