暹粒省政府致内政部长苏速卡的柬埔寨新年贺词

暹粒省政府致内政部长苏速卡的柬埔寨新年贺词
文件类型公告
发布机构暹粒省政府
生效日期2026年柬埔寨新年
适用范围暹粒省全体官员及民众
发布时间2026/04/13 09:37

政策详情

暹粒省政府及各级官员向副首相兼内政部长苏速卡及其夫人致以柬埔寨新年祝福。文中高度赞扬了苏速卡在维护国家和平、政治稳定及推动各领域发展方面所作的贡献,并祈求神灵保佑其全家身体健康、万事如意。

联系方式

Telegram@sie***
网站https://siemreap.gov.kh/
📋 完整原文 ▸
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ​បំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្នុង​ឱកាស​បុ​ណ្យ​ចូ​ល​​ឆ្នាំថ្មីប្រពៃណី​ជា​តិ​ខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។​ ​ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ចំពោះ ​​ឯកឧត្តមអភិសន្តិបណ្ឌិត ដែល ឯកឧត្តម បានប្រឹងប្រែងយក អស់កម្លាំងកាយ និងស្មារតី ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំក្រសួងមហាផ្ទៃ រួមចំណែកធ្វើឱ្យកម្ពុជាបន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លា ពិសេសមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ ដែលធ្វើឱ្យមាតុភូមិកម្ពុជាមានភាពសម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាព ល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។ ​ ស្ថិតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង​លោក ទេវតា​ថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាទឹកដីអង្គរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាម​ប្រោស​ព្រំ​ ប្រសិទ្ធពរជ័យ សព្ទសារធុការពរ ជូន​ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លា​ត​ឡើយ។ 🌎 [Website](https://siemreap.gov.kh/) 🗳 [Facebook](https://www.facebook.com/SiemReap.provincial?mibextid=LQQJ4d)  📱 [YouTube](https://youtube.com/@siemreapprovincialadminist1910?si=SfhhraJ4pQHfqrIL) 📱 [TELEGRAM Channel ](https://t.me/siemreapcando) 🚀 [TELEGRAM HotLine](https://t.me/+XSGZnTUNmB9lMzdl) 📱 [Siem Reap Smart City Data Platform](https://data.siemreap.gov.kh/)