司法部免费法律咨询试行两月 现场或电话预约





文件类型公共服务
发布机构柬埔寨司法部
适用范围在柬居民及外国人
发布时间2026/11/18 20:49
政策详情
柬埔寨司法部国务秘书秦玛林于11月18日接受媒体采访,介绍该部非诉讼纠纷解决司推出的免费法律咨询试点项目实施两个月以来的成效。民众可在工作时间内前往司法部办公区(第二座司法大楼)现场咨询,也可拨打096 947 6168、097 947 6168、076 947 6168三个号码提前联系预约。
联系方式
电话096-***-68
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានព្រះខ័ន ក្នុងកម្មវិធីសួរព្រះខ័នអំពីច្បាប់ អំពីគម្រោងផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃនៅក្រសួងយុត្តិធម៌
===================
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានព្រះខ័ន ក្នុងកម្មវិធីសួរព្រះខ័នអំពីច្បាប់ ដែលពាក់ព័ន្ធនិងសមិទ្ធផលរយៈពេល ២ខែ អំពីគម្រោងសាកល្បងការផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយឥតគិតថ្លៃ។
សូមគូសរំលឹកជូនថា ក្រសួងយុត្តិធម៌ តាមរយៈ នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានដាក់ចេញនៅគម្រោងសាកល្បងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ហើយគិតមកដល់ពេលនេះ ក្រសួងយុត្តិធម៌ បានទទួលការស្នើសុំប្រឹក្សាយោបល់ សរុបចំនួន ២២៩ ករណី ក្នុងនោះ៖
• ប្រជាពលរដ្ឋមកទទួលដោយផ្ទាល់នៅនាយកដ្ឋាន៖ ចំនួន ១១៤ ករណី
• ប្រជាពលរដ្ឋទទួលសេវាតាមទូរស័ព្ទ៖ ចំនួន ១១៥ ករណី។
ប្រជាពលរដ្ឋ អាចមកទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ នៅនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ រៀងរាល់ម៉ោងធ្វើការ តាមរយៈ÷
១- ការអញ្ជើញមកទទួលការប្រឹក្សាយោបល់ដោយផ្ទាល់ នៅទីស្តីការក្រសួងយុត្តិធម៌ (អាគារយុត្តិធម៌ទី២)
២- ឬអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៦ ៩៤៧ ៦១៦៨ / ០៩៧ ៩៤៧ ៦១៦៨ / ០៧៦ ៩៤៧ ៦១៦៨។