教师岗位分配及报到通知

文件类型公告
发布机构考试委员会
发布时间2026/03/02 13:44

政策详情

公布了226名候补教师的岗位分配情况,要求相关人员在一周内前往指定小学报到并办理手续。
📋 完整原文 ▸
សូមជូនដំណឹងដល់បេក្ខជនប្រឡងជាប់បម្រុងនៃការប្រឡងប្រជែងជ្រើសរើសកន្លែងការងារក្នុងទីតាំងភូមិសាស្ត្រខេត្តទាំង០៥ (ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងតាកែវ) ជ្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានធ្វើការផ្គូផ្គងបេក្ខជនជាមួយកន្លែងការងារតាមគោលការណ៍កំណត់ ដោយជ្រើសរើសបានបេក្ខជនជាប់បម្រុងចំនួន ២២៦នាក់ (ស្រី ១៥១នាក់) ដើម្បីឱ្យទៅបំពេញការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅតាមភូមិសាស្ត្រខេត្តចំនួន១៧។ សម្គាល់៖ ១. បេក្ខជនជាប់បម្រុងចំនួន ២២៦នាក់ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចទទួលស្គាល់កន្លែងការងារ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងទៅក្នុងក្រុមបេក្ខជនទាំងអស់រួចរាល់។ បេក្ខជនត្រូវទៅបង្ហាញខ្លួននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលខ្លួនបានជ្រើសរើស យ៉ាងយូរបំផុត ០១ (មួយ)សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដើម្បីបំពេញបែបបទបន្ត។ ២. ក្នុងករណីបេក្ខជនមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងតាម QR Code Telegram ឬតំណភ្ជាប់ http://t.me/mcsqact ។ ការផ្តល់ព័ត៌មាន ឬបំភ្លៃព័ត៌មានខុសពីការពិតជាសាធារណៈ បុគ្គលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។