商务部与韩国知识产权部会谈 强化知识产权合作








分类经济
事件时间2026-07-06
地点瑞士日内瓦
来源柬埔寨通讯社
发布时间2026/07/06 17:22
详情描述
2026年7月6日,柬埔寨商务部部长占尼莫在瑞士日内瓦与韩国知识产权部部长金永顺举行双边会谈,旨在进一步加强柬韩两国在知识产权领域的合作。
占尼莫对金永顺担任韩国首任知识产权部部长表示祝贺,并对韩国长期以来提供的技术支持及双方建立的稳固伙伴关系表示感谢,认为这些支持对柬埔寨知识产权体系的建设发挥了重要作用。
双方在会谈中回顾了《知识产权合作谅解备忘录》及《2025-2027年工作计划》的执行进展。双方达成共识,将重点在法律与机构建设、能力建设、数字化转型、品牌管理、知识产权保护以及创新教育等领域深化合作。
此外,双方还就东盟与韩国框架下的知识产权合作交换了意见,并表示将继续共同推动落实东盟在知识产权领域的各项倡议。
📋 简要摘要 ▸
柬埔寨商务部部长占尼莫在瑞士日内瓦与韩国知识产权部部长金永顺举行会谈,双方就法律框架、数字化转型及知识产权保护达成合作共识,旨在提升柬埔寨知识产权管理水平。
📋 完整原文 ▸
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា–សាធារណរដ្ឋកូរ៉េ លើវិស័យកម្មសិទ្ធិបញ្ញា
(ហ្សឺណែវ, ស្វីស) នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត គីម យ៉ុងស៊ុន រដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញា (MOIP) នៃសាធារណរដ្ឋកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជារដ្ឋមន្ត្រីដំបូងនៃក្រសួងកម្មសិទ្ធិបញ្ញា (MOIP) និងបានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏រឹងមាំ និងការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់ពីសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពវិជ្ជមាននៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងផែនការការងារឆ្នាំ២០២៥–២០២៧ ជាពិសេសលើវិស័យការអភិវឌ្ឍផ្នែកច្បាប់ និងស្ថាប័ន ការកសាងសមត្ថភាព ការធ្វើបរិវត្តកម្មឌីជីថល ការគ្រប់គ្រងម៉ាក ការការពារកម្មសិទ្ធិបញ្ញា និងការអប់រំផ្នែកនវានុវត្តន៍។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន–សាធារណរដ្ឋកូរ៉េ និងបានស្វាគមន៍ក្នុងការបន្តកិច្ចសហការអនុវត្តគំនិតផ្តួចផ្តើមនានារបស់អាស៊ានលើវិស័យកម្មសិទ្ធិបញ្ញានាពេលអនាគត។