柬埔寨银行协会向国公省捐赠物资

柬埔寨银行协会向国公省捐赠物资
分类社会责任
事件时间2026年3月7日
地点国公省
来源柬埔寨银行协会
发布时间2026/03/09 14:32

详情描述

协会向国公省政府捐赠800万瑞尔及食品物资,用于支持当地退伍军人及困难家庭。
📋 完整原文 ▸
**សមាគមធនាគារនៅកម្ពុជាប្រគល់ថវិកា៨លានរៀល សម្ភារៈប្រើប្រាស់ និងស្បៀងអាហារមួយចំនួនជូនដល់រដ្ឋបាលខេត្តកោះកុងសម្រាប់ចែកជូនគ្រួសារភៀសសឹក និងវីរៈកងទ័ពជួរមុខ** ========================= កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) ដឹកនាំដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគម លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកគ្រឹះស្ថានធនាគារ ព្រមទាំង គណៈគ្រប់គ្រងលេខាធិការដ្ឋានសមាគម បាននាំយកជំនួយសប្បុរសធម៌ រួមមានស្បៀងអាហារ និង សម្ភារៈប្រើប្រាស់មួយចំនួនជូនដល់រដ្ឋបាលខេត្តកោះកុង សម្រាប់ចែកជូនដល់ក្រុមគ្រួសារភៀសសឹក និង វីរៈកងទ័ពជួរមុខនៅក្នុងភូមិសាស្រ្តខេត្តកោះកុងទាំងមូល។ សមាគមក៏បានប្រគល់ជូនថវិកាចំនួន ៨លានរៀលជូនដល់រដ្ឋបាលខេត្តកោះកុងផងដែរ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ក្នុងឱកាសនោះ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានអញ្ជើញទទួល និងសា្វគមន៍ដោយផ្ទាល់ដល់គណៈប្រតិភូពីសមាគមធនាគារនៅកម្ពុជា។ ...([អានបន្ត](https://www.facebook.com/share/p/1bdt7zT5zh/)) #ABC #theassociationofbanksincambodia​​ Follow Us: ♾️Website ♾️LinkedIn ♾️Facebook ♾️Join ABC Telegram ♾️YouTube