发展理事会完成内部人员普查 290名官员参与改革
分类政府动态
事件时间2026-06-19
地点金边
来源柬埔寨发展合作委员会
发布时间2026/06/19 19:11
详情描述
2026年6月19日,柬埔寨发展理事会(CDC)在金边圆满完成内部结构更新及人员普查工作。此次活动由柬埔寨副总理兼发展理事会第一副主席孙占托,与副总理兼公务员部部长洪玛尼共同主持。
本次普查工作为期一天,旨在落实政府关于公共行政改革的决策部署。普查对象涵盖了发展理事会的领导层、公务员及合同制官员,共有约290人参与。
此次行动由发展理事会与公务员部下属的结构更新与人员普查委员会密切合作开展。通过此次普查,发展理事会旨在获取精准、统一的人员数据,以进一步提升行政管理效能,确保相关数据在政府部门间实现有效共享与应用。
📋 简要摘要 ▸
发展理事会近日圆满完成内部结构更新及人员普查工作。在孙占托与洪玛尼的共同主持下,约290名官员参与了此次为期一天的普查。此举旨在响应政府公共行政改革号召,确保人员数据精准统一,提升行政管理效能。
📋 完整原文 ▸
ការធ្វើជំរឿនមន្រ្តីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមានថ្នាក់ដឹកនាំ និងមន្ត្រី ចូលរួមប្រមាណ ២៩០នាក់។
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះរបស់ខ្លួន រួចរាល់តាមការគ្រោងទុក។ កម្មវីធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការធ្វើជំរឿននេះ ដំណើរការទៅរយៈពេលមួយថ្ងៃពេញ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីដែលត្រូវធ្វើជំរឿនសរុបចំនួនប្រមាណ ២៩០រូប។
យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក.អ.ក. ត្រូវបានរៀបចំឡើងដោយក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក. និងគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមជាមួយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់នៃក.អ.ក.។
សូមជម្រាបជូនផងដែរថា ការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក.អ.ក. ជាការចូលរួមចំណែកដ៏សកម្មរបស់ក.អ.ក. ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបាននូវទិន្នន័យមន្រ្តីដែលមានភាពច្បាស់លាស់ ឯកភាព និងប្រើប្រាស់បានរួមគ្នា។
🌐 Follow Us 🧭 [Website (CDC](https://cdc.gov.kh/))
| 🌐 [Facebook](https://www.facebook.com/cdc.gov.kh)| 🌐 [Telegram](https://t.me/cdc_cambodia)|🌐 [Linkedin](https://www.linkedin.com/company/council-for-the-development-of-cambodia/)|😃 [X ](https://twitter.com/cdc_cambodia)| 🌐[YouTube](http://www.youtube.com/@cdc.cambodia)