柬埔寨会计审计监管局推广数字财务报告平台 提升中小企合规

发布时间2026/05/22 11:25

详情描述

2026年5月22日,柬埔寨会计与审计监管局(ACAR)举办数字财务报告平台培训,旨在通过数字化手段提升中小企业及非营利组织的财务规范化水平。此次培训由会计与审计监管局局长布塔林主持。 该平台是落实《柬埔寨2025-2035年会计与审计领域发展战略》的重要举措,属于战略中关于“会计与审计领域金融科技发展”的核心内容。 使用数字财务报告平台具备以下优势: 第一,简化财务报告编制流程,降低编制成本,并确保报告格式与数据符合会计准则; 第二,通过自动验证机制,减少人为错误,提高财务报告的合规性; 第三,基于国际会计准则,提升财务报告的质量; 第四,通过财务比率分析,优化企业决策与投资质量。 目前,会计与审计监管局正推进“会计合规提升项目”,旨在构建透明、可信的会计与审计体系。该项目重点在于提升财务经理、会计人员、企业主以及相关专业应届毕业生的实际操作能力。上述人员均可报名参加相关培训。
📋 简要摘要 ▸
柬埔寨会计与审计监管局举办数字财务报告平台培训,旨在通过数字化手段帮助中小企业及非营利组织规范财务报表。该平台符合国际会计准则,能有效减少财务错误,提升企业决策质量,助力实现2025-2035年会计审计发展战略。
📋 完整原文 ▸
នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្មនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ប៊ូ ថារិន** អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ឯកឧត្តមអគ្គនាយក បានលើកអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥- ២០៣៥ ត្រូវបានដាក់ឱ្យ អនុវត្តដោយកំណត់ច្បាស់នូវ សសរស្តម្ភ ចំនួន៦ សម្រាប់រយៈពេល១០ឆ្នាំ ដែលក្នុងនោះសសរស្តម្ភទី៦ នៃយុទ្ធសាស្រ្ត គឺ “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យ និងសវនកម្ម” ផ្តើមចេញពីនេះ “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល”។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមអគ្គនាយក រំលេចនូវអត្ថប្រយោជន៍មួយចំនួននៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញរួមមាន៖ ១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ ២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល ៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិនិង ៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមផងដែរថា បច្ចុប្បន្ននិយ័តករគណនេយ្យនិងសវនកម្ម បានដាក់ អនុវត្តគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ ដែលគម្រោងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជាឆ្នាំ២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាពនិងអាចជឿទុកចិត្តបាន។ គម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ ជាគម្រោងមួយសំដៅកសាងសមត្ថភាពអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុនិងគណនេយ្យកររបស់ក្រុមហ៊ុនគណនេយ្យ សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ ព្រមទាំងសិស្ស និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក៏បានលើទឹកចិត្តឱ្យចូលរួមវគ្តបណ្តុះបណ្តាលក្នុងគម្រោងនេះផងដែរ។