洪玛奈总理主持内阁会议 重点推进公共行政改革





分类政治
事件时间2026-08-28 16:44
地点金边和平大厦
来源公共职能信息
发布时间2026/08/28 16:44
详情描述
2026年8月28日上午,柬埔寨首相洪玛奈在金边和平大厦主持召开内阁全体会议。会议重点讨论并审议了五项关键议程,旨在推进政府行政效率与服务水平的提升。
本次会议审议的五项议程包括:第一,2016年至2030年国家人口政策实施中期进展报告草案;第二,第七届国会政府公共行政改革关键措施实施进展报告;第三,卫生领域优先政策方案及关键措施实施进展报告;第四,关于批准《东盟宪章修正案》议定书的法律草案;第五,关于批准《亚洲相互协作与信任措施会议(CICA)秘书处、人员及成员代表特权与豁免公约》的法律草案。
其中,公共行政改革作为此次会议的核心议题之一,由公共职能部负责汇报。该项改革是政府落实“五角战略”第一阶段的重要组成部分,旨在通过提升行政效能与服务质量,进一步优化公共服务体系。公共职能部表示,将继续推动各项关键改革措施的落实,以实现预期的行政管理目标。
📋 简要摘要 ▸
洪玛奈总理主持内阁全体会议,审议包括公共行政改革在内的五项关键议程,旨在提升政府行政效率与服务水平。
📋 完整原文 ▸
**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យ និងឆ្លងរបៀបវារៈសំខាន់ៗចំនួន៥ រួមទាំងរបាយការណ៍វឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ**
នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា និងឆ្លងលើរបៀបវារៈគន្លឹះចំនួន៥។ ក្នុងនោះ វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាបេសកកម្មដ៏ចម្បងរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានលើកយកមកពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់។
របៀបវារៈទាំង៥ នៃកិច្ចប្រជុំពេញអង្គរួមមាន៖ (១)សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០, (២)របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, (៣)របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល, (៤)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន និង (៥)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។
ការលើកយករបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មកពិភាក្សានាព្រឹកនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ គុណាធិបតេយ្យ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ក្នុងនាមជាសេនាធិការដឹកនាំការងារកំណែទម្រង់នេះ ក្រសួងមុខងារសាធារណៈ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជម្រុញ និងអនុវត្តវិធានការគន្លឹះទាំងឡាយ ឱ្យសម្រេចបានលទ្ធផលកាន់តែផ្លែផ្កា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។