洪玛尼签署三部门公务员考试结果 选拔流程透明化

分类政务
地点金边
来源公共职能信息
发布时间2026/06/04 18:24
详情描述
柬埔寨副总理兼公务员事务部大臣洪玛尼近日在皇家行政学院,主持并签署了三个政府部门的公务员考试结果。此次签署标志着相关选拔程序的关键阶段圆满结束,旨在确保选拔过程的透明度与公正性。
此次签署的考试结果涵盖三个部门:司法部、边境事务秘书处及外交与国际合作部。其中,司法部的考试结果为最终录用名单;边境事务秘书处及外交与国际合作部的结果则为第一阶段笔试的合格名单。
签署仪式在皇家行政学院的阅卷中心举行,考试委员会成员、相关部门代表及观察员出席现场。此次考试的阅卷、计分及核对工作遵循严格程序,以确保选拔结果的准确性。
目前,考试委员会的工作组正在进行最后的收尾程序,并将尽快向社会公布最终考试结果。
📋 简要摘要 ▸
洪玛尼副总理在皇家行政学院签署了司法部、边境事务秘书处及外交部公务员考试结果,标志着选拔程序圆满结束,即将公布最终名单。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី** **ហ៊ុន** **ម៉ានី** **អញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងមន្ត្រីរាជការ ៣ក្រសួង ស្ថាប័ន
ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នចំនួន៣ បានឈានដល់ទីបញ្ចប់។ នេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុតមួយ មុនពេលឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ ខណៈដែល ឯកឧត្តម** **ហ៊ុន** **ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។
ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី (ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង) រួមជាមួយសមាជិក-សមាជិកានៃគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងសាមីទាំង៣ អង្គភាពពាក់ព័ន្ធ និងអ្នកសង្កេតការណ៍យ៉ាងច្រើនកុះករ ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាពពេញលេញ។
លទ្ធផលដែលត្រូវបានចុះហត្ថលេខានៅក្នុងដំណាក់កាលដ៏សំខាន់នេះ រួមមាន៖ ការជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ៖ សម្រាប់ក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងការជ្រើសរើសបេក្ខជនប្រឡងជាប់ដំណាក់កាលទី១** (**វិញ្ញាសាសរសេរលើកទី១**)**៖ សម្រាប់ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការឈានដល់ការចុះហត្ថលេខាលើលទ្ធផលនេះ គឺជាការបិទបញ្ចប់ដោយជោគជ័យនូវនីតិវិធីនៃការកែ និងស្រង់ពិន្ទុដ៏តឹងរ៉ឹងបំផុត ក្រោមអភិក្រម **«**ជាប់ដោយមោទនៈ** **ធ្លាក់ដោយអស់ចិត្ត**»**។
បច្ចុប្បន្ន ក្រុមការងារនៃគណៈកម្មការរៀបចំការប្រឡង កំពុងបន្តនីតិវិធីចុងក្រោយយ៉ាងសកម្ម និងឆាប់រហ័សបំផុត ដើម្បីប្រកាសលទ្ធផលជូនដល់បេក្ខជនទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន។