卫生部要求全国公立医院提升医疗服务质量与人文关怀
分类医疗
事件时间2026-05-08
地点金边
来源柬埔寨卫生部
发布时间2026/05/08 18:59
详情描述
2026年5月8日,柬埔寨卫生部部长在视察金边卡尔梅特医院的急诊与重症监护服务后,向全国公立医院的院长、技术部门负责人及行政管理人员下达指示,要求全面提升医疗服务质量与人文关怀水平。
卫生部强调,所有公立医院必须确保患者得到及时、高效的救治,严禁出现推诿病人的情况。各医疗机构需加强协作,合理分流患者,以缓解急诊及重症监护室的拥挤压力,并秉持团结与责任共担的原则开展工作。
在医疗服务过程中,医护人员被要求具备高度的同理心与良好的沟通能力。卫生部指出,倾听、尊重、清晰的病情解释以及对患者的关怀,是提升治疗效果的关键。这些人文素养应融入日常工作习惯、职业培训及医疗机构的质量文化建设中,确保每位患者都能在获得专业医疗服务的同时,感受到尊重与关怀。
卫生部重申,救治生命是医疗系统的核心职责,各方需保持高度的职业道德与人道主义精神,落实“不让任何一名患者被落下”的服务目标。患者如在就医过程中遇到服务问题,可向医院管理部门或卫生部进行投诉。
📋 简要摘要 ▸
卫生部部长近日视察金边卡尔梅特医院后,要求全国公立医院提升急诊与重症监护服务效率,强调医护人员需具备同理心与良好沟通能力,确保患者得到及时救治,严禁推诿病人。
📋 完整原文 ▸
បន្ទាប់ពីដឹកនាំការចុះពិនិត្យសេវាសង្គ្រោះបន្ទាន់ និងសង្គ្រោះកម្រឹតធ្ងន់ ដែលកំពុងមានភាពមមាញឹកខ្លាំងនៅមន្ទីរពេទ្យកាល់ម៉ែតដោយមូលហេតុប្រជាពលរដ្ឋមានទំនុកចិត្តលេីសេវាសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់នាយកមកពីមន្ទីរពេទ្យជាតិទាំងអស់ ប្រធានផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែករដ្ឋបាលទាំងអស់ ឱ្បបង្កេីនការជួយទទួលព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងមនុស្សធម៌ខ្ពស់ នៅគ្រប់មន្ទីរពេទ្យជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្នកជំងឺគ្រប់រូបត្រូវទទួលបានការពិនិត្យ ព្យាបាល និងថែទាំ ឆាប់រហ័សទាន់ពេល ប្រកបដោយកិត្តិយស មេត្តាធម៌ និងវិជ្ជាជីវៈ ដោយ“មិនទុកឱ្យអ្នកជំងឺណាម្នាក់ត្រូវបានមើលរំលងឡើយ” (No One Left Behind)។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមន្ទីរពេទ្យ និងគ្រឹះស្ថានសុខាភិបាលទាំងអស់ ចូលរួមទទួល និងបញ្ជូនបែងចែកអ្នកជំងឺឱ្យបានសមស្រប ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅតាមសេវាសង្គ្រោះបន្ទាន់ (emergenvcy) និងសង្គ្រោះកម្រឹតធ្ងន់ (ICU) ដោយឈរលើស្មារតីសាមគ្គីភាព ការសម្របសម្រួល និងការទទួលខុសត្រូវរួម។
ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់ ដែលទាមទារឱ្យគ្រប់ភាគីមានការប្តេជ្ញាចិត្ត ក្នុងមនុស្សធម៌ និងវិជ្ជាជីវៈខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លេី «ការយល់ចិត្ត(Empathy) និងការប្រាស្រ័យទាក់ទងល្អ(communication)» ដែលគឺជាគន្លឹះសំខាន់ ក្នុងដំណេីរការព្យាបាល។
គុណភាពនៃទំនាក់ទំនងរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ មិនមែនមានត្រឹមតែតម្លៃផ្នែកមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលព្យាបាលដ៏មានប្រសិទ្ធភាពល្អប្រសើរ។
នៅក្នុងបរិបទដែលវិស័យវេជ្ជសាស្ត្រកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងផ្នែកបច្ចេកវិទ្យា និងការរៀបចំប្រព័ន្ធការងារ យើងត្រូវតែថែរក្សាឲ្យបាននូវ “មនុស្សធម៌” ក្នុងការផ្តល់សេវាថែទាំសុខភាព។ ការស្តាប់ដោយយកចិត្តទុកដាក់ ការគោរព ការពន្យល់ច្បាស់លាស់ ការអាណិតអាសូរ និងការបង្កើតទំនុកចិត្ត ត្រូវតែស្ថិតនៅជាមូលដ្ឋាននៃការអនុវត្តវិជ្ជាជីវៈសុខាភិបាល ស្របតាមតម្លៃប្រពៃណីដ៏ល្អរបស់សង្គមកម្ពុជា។
ទំនាក់ទំនងនេះ ពឹងផ្អែកជាចម្បងលើអាកប្បកិរិយា និងទម្លាប់ការងារប្រចាំថ្ងៃ របស់បុគ្គលិកសុខាភិបាលគ្រប់រូប ហើយក៏ត្រូវបញ្ចូលក្នុងការរៀបចំប្រព័ន្ធការងារ ការបណ្តុះបណ្តាល និងវប្បធម៌គុណភាពនៅក្នុងមូលដ្ឋានសុខាភិបាលផងដែរ។
ការយល់ចិត្ត និងការប្រាស្រ័យទាក់ទងល្អ គឺជាការប្តេជ្ញាចិត្តដ៏សំខាន់សម្រាប់បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ដែលជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាការយកចិត្តទុកដាក់ផ្ទាល់របស់ក្រសួងសុខាភិបាល។
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)