柬埔寨卫生部关于提升公立医院医疗服务质量与公平性的指导意见(原文)
文件类型公告
发布机构柬埔寨卫生部
生效日期2026年4月22日
适用范围全国公立医院
发布时间2026/04/22 10:01
政策详情
柬埔寨卫生部发布关于提升公立医院医疗服务质量与公平性的指导意见,自2026年4月22日起在全国公立医院范围内执行。
针对当前公立医院特别是国家级医院就诊需求增加的现状,卫生部要求各级公立医院管理层加强现场治理与监督,重点强化急诊科与重症监护室(ICU)的运作效率,确保医疗服务流程顺畅。
在医疗服务公平性方面,各医院须严格遵守平等原则,禁止对患者进行任何形式的歧视。无论患者是自费就医、持有国家社会保障基金(NSSF)保险、持有贫困证,还是在柬外国人,均应获得同等质量的医疗服务。
针对在柬外国人,卫生部鼓励居住、工作或旅游的人员购买健康保险,以应对突发健康风险。同时,要求医院与各国驻柬使馆建立紧密协作机制,在处理外国患者救治及沟通工作时,应积极与使馆对接,协助联系患者家属。对于缺乏家属支持或无法取得联系的外国患者,医院需承担救治责任,并与使馆保持高效沟通,确保救治工作顺利开展。
此外,各医院管理层需持续优化内部管理,改善医患沟通机制,避免因沟通不畅引发误解,确保医疗服务质量与公平性,为柬埔寨公民及在柬外国人提供无歧视的医疗保障。
📋 简要摘要 ▸
柬埔寨卫生部发布指导意见,要求各级公立医院提升医疗服务质量,确保急诊和重症监护室高效运作。强调医疗公平性,禁止对不同支付能力的患者进行歧视。同时鼓励在柬外国人购买健康保险,并要求医院与使馆建立紧密联系,妥善处理外国患者的救治与沟通工作,确保医疗服务无歧视。
联系方式
Telegramt.me/***
网站https://moh.gov.kh/kh/home
📋 完整原文 ▸
«ទោះតម្រូវការសេវាកើនឡើង គុណភាព និងទំនាកទំនងក៏ត្រូវរក្សាបានល្អ»
យោងស្ថានភាពជាក់ស្តែងដែលមានការកើនឡើងនៃការចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈនៅគ្រប់លំដាប់ថ្នាក់ជាពិសេសនៅមន្ទីរពេទ្យជាតិ ថ្នាក់ដឹកនាំស្ថាប័នសុខាភិបាល បានជូនអនុសាសន៍ដល់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ នៃមន្ទីរពេទ្យជាតិ ឱ្យចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់(Emergency) ផ្នែកប្រពោធនកម្មជំងឺធ្ងន់ (ICU) ដើម្បីធានាថាការងារទាំងអស់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងសម្របសម្រួលបានល្អ។
១. ការលើកទឹកចិត្តបុគ្គលិក៖
សូមលើកទឹកចិត្តមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល ឱ្យកាន់តែប្រសើរឡើង ទោះបីមានអ្នកជំងឺច្រើនកុះករ និងមានភាពមមាញឹកក្នុងមន្ទីរពេទ្យយ៉ាងណាក៏ដោយ។
២. ការផ្តល់សេវាដោយសមធម៌៖
សូមអនុវត្តសេវាសុខាភិបាលដោយគោរពគោលការណ៍សមធម៌ ដោយមិនរើសអើងរវាង
-អ្នកជំងឺទូទៅរ៉ាប់រងដោយខ្លួនឯងផ្ទាល់ក្តី
-អ្នកជំងឺមានបណ្ណធានារ៉ាប់រងដោយ ប.ស.ស ក្តី
-អ្នកជំងឺមានប័ណ្ណក្រីក្រ ឬខ្វះលទ្ធភាពទាំងប្រជាជនកម្ពុជា និងជនបរទេស។
អ្នកជំងឺគ្រប់រូបត្រូវទទួលបានសេវាដោយសមធម៌ និងមានគុណភាពសមស្រប។
៣. ការលើកទឹកចិត្តជនបរទេសឱ្យមានការធានារ៉ាប់រងសុខភាព៖
សម្រាប់ជនបរទេសដែលមករស់នៅធ្វើការ ឬទេសចរណ៍នៅកម្ពុជា សូមលើកទឹកចិត្តឱ្យមានធានារ៉ាប់រងសុខភាព ដើម្បីធានាការថែទាំពេលមានបញ្ហាសុខភាព ដោយសារហានិភ័យដែលអាចកើតមានគ្រប់ពេល។
៤. ការសហការជាមួយស្ថានទូត៖
សូមអរគុណដល់ស្ថានទូតនានា ដែលបាន និងកំពុងយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននៅកម្ពុជា។
សូមបន្តសហការជាមួយមន្ទីរពេទ្យ ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារ និងការសម្របសម្រួលការថែទាំអ្នកជំងឺ ជាពិសេសករណីដែលត្រូវការជំនួយបន្ទាន់ក្នុងពេលមានស្ថានភាពធ្ងន់ធ្ងរ។
បន្តយកចិត្តទុកដាក់បន្ថែមទៀត ទោះក្នុងករណីអ្នកជំងឺជាជនបរទេសខ្លះ អាចខ្វះការគាំទ្រពីក្រុមគ្រួសារ ឬមិនអាចទំនាក់ទំនងបាន ទាំងនេះមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងទាំងការថែទាំព្យាបាលឱ្យជាសះស្បើយ និងពេលខ្លះត្រូវជួយរហូតដល់ដំណាក់កាលចុងក្រោយ ដោយសូមស្ថានទូត ជួយពង្រឹងការតាមដាន និងការទំនាក់ទំនងឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត។
៥. បន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែល្អ៖
សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ បន្តចូលរួមគាំទ្រ និងជំរុញការបង្កើនគុណភាពសេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយចំណុចមួយចំនួន រួមទាំងការទំនាក់ទំនងដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬការវាយតម្លៃមិនសមស្របនឹងស្ថានភាពជាក់ស្តែង។
ជាការសន្និដ្ឋានរួមក្នុងគោលបំណងសំខាន់ គឺធានាថា «សេវាសុខាភិបាលនៅកម្ពុជា មានគុណភាព សមធម៌ និងគ្មានការរើសអើង ដើម្បីបម្រើទាំងប្រជាជនកម្ពុជា និងជនបរទេស ដែលមានតម្រូវការសុខភាពនៅលើទឹកដីកម្ពុជា។»
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៦
[English Below]