洪玛尼监督小学教师岗位分配 确保透明公正

洪玛尼监督小学教师岗位分配 确保透明公正
文件类型政策
发布机构柬埔寨公务员部
生效日期2026-10-05
适用范围小学教师
发布时间2026/10/05 16:44

政策详情

2026年10月5日,柬埔寨公务员部在皇家行政学院开展小学教师岗位分配工作。此次分配对象为2025年度小学教师候补候选人(第一优先级),旨在确保教学任务及时开展。 柬埔寨副总理兼公务员部部长洪玛尼亲临现场监督分配流程。工作组严格执行透明、公正及效率原则,通过信息技术系统在屏幕上公开展示岗位信息,并对候选人身份进行核实与排序。此次分配涵盖了从第121号至第240号的候选人。 该项工作遵循公务员部关于加速行政程序的指示,确保新入职教师能够按时前往目标学校履职。通过现场监督,保障岗位分配过程符合择优录用原则,维护候选人的合法权益。
📋 简要摘要 ▸
洪玛尼副总理在皇家行政学院监督小学教师岗位分配工作,确保分配过程透明、公正,保障教学任务及时开展。
📋 完整原文 ▸
**ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល** ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដើម្បីធានានូវភាពរលូន តម្លាភាព ព្រមទាំងយុត្តិធម៌ ស្របតាមគោលការណ៍គុណាធិបតេយ្យ នារសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការរៀបចំបែងចែកកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ វេនរសៀល ដែលបានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ១៣:៣០រសៀល តទៅ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសចុះពិនិត្យដំណើរការនាវេនរសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យលើដំណាក់កាលការងាររបស់គណៈកម្មការ ចាប់តាំងពីការផ្ទៀងផ្ទាត់វត្តមានបេក្ខជន (ចាប់ពីលេខរៀងទី១២១ ដល់ទី២៤០) ការរៀបចំសណ្តាប់ធ្នាប់ រហូតដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបង្ហាញប៉ុស្តិ៍ការងារនៅលើផ្ទាំងអេក្រង់យ៉ាងច្បាស់។ ការអញ្ជើញចុះពិនិត្យដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំដំណើរការនេះ ព្រមទាំងផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តដល់បេក្ខជនលោកគ្រូ-អ្នកគ្រូថ្មីទាំងអស់។ ដំណើរការបែងចែកកន្លែងការងារជូនបេក្ខជននាពេលនេះ គឺត្រូវបានអនុវត្តស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពន្លឿននីតិវិធីនានាសំដៅធានាឱ្យបេក្ខជនអាចចុះទៅបំពេញភារកិច្ចនៅតាមសាលារៀនគោលដៅបានទាន់ពេលវេលា។