柬埔寨旅游部与法国CODEAUKHMER组织签署谅解备忘录,共同推动生态旅游










分类旅游经济
事件时间2026年4月13日
地点柬埔寨旅游部
来源柬埔寨旅游部
发布时间2026/04/14 08:50
详情描述
柬埔寨旅游部长胡塔克主持了与法国CODEAUKHMER组织的谅解备忘录签署仪式。该合作旨在通过法国大型能源企业EDF-GDF的渠道,向法国及欧洲游客推广柬埔寨的生态旅游资源,吸引更多欧洲游客来柬度假。此举被视为落实洪玛奈总理将旅游业作为国家经济支柱的战略,旨在通过生态旅游促进地方经济增长、创造就业并提升柬埔寨的国际形象。CODEAUKHMER组织自1994年成立以来,长期致力于柬埔寨农村发展,自2008年起便组织员工赴柬旅游。
📋 完整原文 ▸
សក្តានុពលមាសបៃតងកម្ពុជាដ៏ស្រស់ស្អាតដែលប្រសិទ្ធិនាមដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ត្រូវបាននាំទៅផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរបារាំង និងអឺរ៉ុបដោយអង្គការបារាំង កូ.ដូ.ខ្មែរ (CODEAUKHMER)
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការ កូ.ដូ.ខ្មែរ (CODEAUKHMER) លើការជំរុញវិស័យអេកូទេសចរណ៍ ដោយមានការចូលរូមពីលោក Pierric REYNAUD តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងលោក-លោកស្រីតំណាងភាគីពាក់ព័ន្ធនឹងគម្រោងជំរុញអេកូទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងពិធីដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក អាំង ពិទូ ប្រធានអង្គការ លោកតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា លោក-លោកស្រីជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចាត់ទុកវិស័យនេះជាចន្ទល់សេដ្ឋកិច្ចជាតិ។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ពិសេសអេកូទេសចរណ៍ដ៏ស្រស់ស្អាតដែលជាពេជ្រមិនទាន់ច្នៃ នឹងត្រូវបាននាំយកទៅផ្សព្វផ្សាយដល់សហគ្រាសថាមពលរដ្ឋបារាំងដ៏ធំគឺ EDF-GDF ដើម្បីទាក់ទាញបុគ្គលិកជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លូន ព្រមទាំងភ្ញៀវទេសចរបារាំង និងអឺរ៉ុបផ្សេងៗ ទៀតតាមរយៈបណ្តាញរបស់អង្គការ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើភាគីពាក់ព័ន្ធរួមគ្នាអនុវត្តគម្រោងនេះឱ្យសកម្ម ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែង និងប្រកបដោយផ្លែផ្កា ជាមួយកំណើនភ្ញៀវទេសចរបារាំង និងអឺរ៉ុបមកកម្ពុជាកាន់តែច្រើនឡើង ជាពិសេសក្នុងរដូវកាលបៃតងខាងមុខនេះ។
ភាគីទាំងអស់មានទស្សនៈរួមគ្នាថាការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសអេកូទែសចរណ៍ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងជាប្រវិត្តសាស្រ្តរវាងកម្ពុជា-បារំាង ក៏ជាការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ កែលម្អជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ញើសារជូនពរដល់គណៈប្រតិភូ និងក្រុមការងារ ឱ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជូនពរឱ្យធ្វើដំណើរត្រឡប់ដោយសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។
សូមជម្រាបជូនផងដែរថា អង្គការ កូ.ដូ.ខ្មែរ គឺជាអង្គការបារាំង-ខ្មែរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ មានគោលបំណងជំរុញការអភិវឌ្ឍជនបទនៅកម្ពុជា តាមរយៈការអប់រំ និងសាមគ្គីភាព ហើយទទួលបានការគាំទ្រពីស្ថាប័នជាច្រើន ជាពិសេសសហគ្រាសរដ្ឋ EDF-GDF ដែលបានផ្តល់ទំនុកចិត្តរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់និយោជិករបស់ខ្លួនមកកម្ពុជា ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៨ រហូតមក។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦