西港洪森友谊学校新学年开学 政府重申人才为发展核心

分类教育
事件时间2026-11-02
地点西港
来源柬埔寨国家电视台
发布时间2026/11/02 15:24
详情描述
2026-2027学年开学典礼11月2日上午在西港市第4分区洪森友谊小学及初中举行,由土地管理、城市规划与建设部国务秘书丁占桑瓦、国务秘书索康及西港省代理省长萨穆特索提里共同主持,教师、地方官员与学生参加。会上强调政府始终把“人”视为国家社会经济发展的核心资源,并推动学校成为高效、善治、对民众负责的公共服务单位。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងតែចាត់ទុក “មនុស្ស” គឺជាធនធានដ៏មានខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦- ២០២៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុនសែន មិត្តភាព ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សាមុត សុធារឹទ្ធ អភិបាលស្តីទី ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រី អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលស្តីទី ខេត្តព្រះសីហនុ បានអានសារលិខិតទាំងស្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦–២០២៧ ដោយបានដាក់ចេញនូវអនុសាសន៍គន្លឹះ ១៦ ចំណុច សំខាន់ៗសម្រាប់អនុវត្តន៍។ ក្នុងសារលិខិតបានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងតែចាត់ទុក “មនុស្ស” គឺជាធនធានដ៏មានខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមនុស្សប្រកប ដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពរាងកាយនិងផ្លូវចិត្ត ព្រមទាំងសហភាពក្នុងការសម្របខ្លួននឹង ការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការជំរុញសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយពង្រឹងអភិបាលកិច្ចសាលារៀន លើកកម្ពស់សកម្មភាពរៀននិងបង្រៀន និងការអប់រំផ្នែកវិន