柬埔寨基层行政改革成效显著 完成9824项基础设施项目

分类政策
地点柬埔寨
来源1分钟新闻
发布时间2026/09/07 20:05
详情描述
柬埔寨基层行政改革取得进展,乡分区理事会职能范围进一步扩大,涵盖行政管理、基础设施开发、社会服务、妇女儿童保护、环境卫生、气候变化适应及数字化转型等领域。
在基础设施建设方面,各乡分区行政部门已完成9824项经济项目。其中包括建设及改善4520公里混凝土道路、11434公里碎石路,以及部分沥青路、小型混凝土桥梁和水利系统等必要设施。这些项目有效连接了基层与市场、学校、医疗中心及经济区,缩短了出行时间并降低了交通成本。
在行政服务与社会治理层面,乡分区理事会参与了贫困家庭识别、弱势群体支持、纠纷调解、治安维护及“安全村-乡-分区”政策的执行。通过应用FMIS门户网站及各类数字化工具,基层行政管理实现了现代化,提升了数据准确性以及预算管理的效率与透明度。
柬埔寨官方表示,上述成果反映了基层民主与治理水平的提升,体现了民众参与地方管理与发展的成效。
📋 简要摘要 ▸
柬埔寨基层行政改革取得进展,已完成9824项经济项目,包括4520公里混凝土道路及11434公里碎石路建设,旨在提升地方治理、社会服务及数字化转型水平。
📋 完整原文 ▸
ក្រុមប្រឹក្សាឃុំ-សង្កាត់ បានពង្រីកតួនាទីកាន់តែទូលំទូលាយ លើការងាររដ្ឋបាល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សេវាសង្គម និងការគាំពារសង្គម ព្រមទាំងការពារស្ត្រី និងកុមារ អនាម័យ បរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មឌីជីថល។
ជាក់ស្តែង រដ្ឋបាលឃុំ-សង្កាត់ បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩ ៨២៤គម្រោង រួមមានការសាងសង់ និងកែលម្អផ្លូវបេតុងជាង ៤ ៥២០គីឡូម៉ែត្រ ផ្លូវគ្រួសក្រហមជាង ១១ ៤៣៤គីឡូម៉ែត្រ ព្រមទាំងផ្លូវកៅស៊ូ ស្ពានបេតុងខ្នាតតូច ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ។
លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា សមិទ្ធផលទាំងនេះបានរួមចំណែកតភ្ជាប់មូលដ្ឋានទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងតំបន់សេដ្ឋកិច្ច កាត់បន្ថយពេលវេលា និងចំណាយធ្វើដំណើរ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ទន្ទឹមនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់បានចូលរួមផ្តល់សេវារដ្ឋបាល កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គាំទ្រជនងាយរងគ្រោះ សម្រុះសម្រួលវិវាទ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការប្រើប្រាស់ FMIS Portal និងឧបករណ៍ឌីជីថល ក៏បានជួយធ្វើទំនើបកម្មរដ្ឋបាល ពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ ប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រងថវិកា។
លោកបានចាត់ទុកសមិទ្ធផលទាំងនេះថា ជាសក្ខីភាពនៃភាពចាស់ទុំ និងការរីកចម្រើនជាលំដាប់នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
[**Join AMS One-minute**](https://t.me/ams1minute)