劳工部在柴桢省开展劳动法合规培训










文件类型政策
发布机构劳工部
生效日期2026-08-14
适用范围柴桢省工厂管理层及工会
发布时间2026/08/14 22:19
政策详情
2026年8月14日,柬埔寨劳工与职业培训部在柴桢省举办劳动法合规培训,旨在提升工厂管理层、工会代表及员工代表的法律意识,促进劳资关系和谐。本次培训由劳工部国务秘书英·凯马拉(In Khemra)与柴桢省副省长棉·恩(Men Eng)共同主持,共有323名来自当地企业、公司及工厂的代表参加。
培训内容涵盖三大核心领域:劳动一般条件、劳动合同执行,以及职业安全与健康标准。通过对相关法律法规及规范性文件的解读,旨在帮助参训人员明确自身职责,确保企业生产经营符合国家法律要求,从而提升劳动生产率。
此次培训旨在通过强化法律知识,预防并减少劳资纠纷,保障生产链的稳定性。劳工部强调,提升相关方的法律素养是支持社会与经济稳定的重要举措。参训人员被要求与专业官员保持密切协作,以专业且透明的方式及时解决工作场所中出现的各类问题。
📋 简要摘要 ▸
劳工部在柴桢省举办劳动法培训,旨在加强工厂管理层、工会代表及员工对劳动法规的理解,提升劳资关系透明度。
📋 完整原文 ▸
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព ក្នុងខេត្តស្វាយរៀង
(ស្វាយរៀង)៖ ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិកមកពីបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តស្វាយរៀង។
វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៣២៣ នាក់ មកពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្នុងខេត្តស្វាយរៀង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់តួអង្គពាក់ព័ន្ធឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ចំណេះដឹងនេះនឹងជួយឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ប្រតិភូបុគ្គលិក និងសហជីព កាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវអនុលោមភាពតាមច្បាប់ និងលើកកម្ពស់ផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។
ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ផ្ដោតលើប្រធានបទធំៗចំនួន ៣ រួមមាន លក្ខខណ្ឌទូទៅនៃការងារ ការអនុវត្តកិច្ចសន្យាការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដែលសុទ្ធសឹងតែជាចំណេះដឹងគន្លឹះសម្រាប់សម្របសម្រួលទំនាក់ទំនងរវាងកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅបង្ការ និងកាត់បន្ថយវិវាទការងារដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់ការងារដល់ភាគីពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព៕
#MLVT #HENGSour