阿塞拜疆议长赞赏柬埔寨成功举办国际议会会议



事件时间2026-08-29
地点金边
来源柬埔寨通讯社
发布时间2026/08/29 21:50
详情描述
2026年8月29日傍晚,柬埔寨参议院主席洪森亲王在塔克茂官邸与阿塞拜疆国民议会议长萨希巴·加法罗娃举行视频会晤。
阿塞拜疆议长对柬埔寨近期成功举办国际议会会议表示祝贺,并感谢柬方派遣代表出席会议。洪森亲王对双方的良好关系表示满意,并回顾了此前多次访问阿塞拜疆的经历。
会晤期间,阿塞拜疆议长邀请洪森亲王在未来访问阿塞拜疆,洪森亲王接受了邀请,并表示将择期安排行程。
此外,阿塞拜疆议长寻求柬埔寨支持其竞选各国议会联盟(IPU)主席一职,该选举将于2026年10月9日举行。洪森亲王对此回应称,柬埔寨将认真考虑并积极对待阿塞拜疆提出的支持请求。
📋 简要摘要 ▸
阿塞拜疆议长与洪森亲王举行视频会晤,高度评价柬埔寨作为东道主成功举办国际议会会议。
📋 完整原文 ▸
ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ អបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដោយជោគជ័យ
(AKP) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានសម្ដែងនូវការចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយលោកជំទាវ Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅភូមិគ្រឹះតាខ្មៅ។
ក្នុងជំនួប សម្ដេចតេជោ បានសម្ដែងនូវការរីករាយដែលបានជួបសន្ទនាសាជាថ្មីជាមួយនឹងលោកជំទាវប្រធានរដ្ឋសភារបស់អាស៊ែបៃហ្សង់។ សម្ដេចតេជោបានអរគុណចំពោះលោកជំទាវដែលបានបញ្ជូននូវសមាជិកសភារបស់អាស៊ែបៃហ្សង់មកចូលរួមនៅក្នុងកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្ដេចក៏បានរំលឹកអំពីប្រវត្តិដែលសម្ដេចធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះជាបន្តបន្ទាប់។
លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវីដេអូ នៅពេលនេះ។ លោកជំទាវបានលើកឡើងថា លោកជំទាវរីករាយណាស់ដែលបានសន្ទនាជាមួយសម្ដេចតេជោសាជាថ្មី។លោកជំទាវក៏បានអបអរចំពោះកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះ។
នៅក្នុងឱកាសនោះលោកជំទាវក៏បានជម្រាបសម្ដេចតេជោ ដោយអញ្ជើញសម្ដេចតេជោទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់នៅពេលខាងមុខ ហើយបន្ថែមពីលើនេះ លោកជំទាវក៏បានស្នើសុំនូវការគាំទ្រពីពីសំណាក់កម្ពុជាតាមស្នើសុំទៅកាន់សម្ដេចតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាព ប្រធាន IPU សហភាពអន្តរសភា ដែលលោកជំទាវគឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។
សម្ដេចតេជោ បានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានអបអរសាទរជុំវិញកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា ដែលទើបតែបញ្ចប់ទៅថ្មីៗ។ សម្ដេចតេជោក៏បានទទួលយកនូវការអញ្ជើញរបស់លោកជំទាវនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស អាស៊ែបៃហ្សង់នៅពេលខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងពិនិត្យមើលនូវពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចសាជាថ្មី នៅប្រទេសអាស៊ែបៃហ្សង់។
សម្ដេចតេជោក៏បានឆ្លើយតបចំពោះសំណើរបស់លោកជំទាវដែលស្វែងរកការគាំទ្រពីកម្ពុជា នៅក្នុងបេក្ខភាពរបស់លោកជំទាវគឺជាប្រធាន IPU ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើសុំរបស់អាស៊ែបៃហ្សង់នៅពេលនេះ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia