磅湛省公立小学教师资格考核开考 持续至23日

分类教育
事件时间2026-10-22 14:19
地点磅湛省
来源公共职能信息
发布时间2026/10/22 14:19
详情描述
2026年10月22日,磅湛省公立小学教师资格考核正式开考。此次考核由柬埔寨公共职能部组织,旨在对第一代“本科+1”培训体系下的合同制教师进行结业评估。公共职能部副总干事马普(Mam Phueak)代表部门出席并担任考官,负责监督考核流程。
本次考核地点设在磅湛省教师培训学院,为期两天,将于10月23日结束。共有625名候选人参加此次考试,其中女性考生为443人。所有参考人员均为已通过选拔并完成一年期专业培训的合同制小学教师。
考核合格者将获得由教育、青年和体育部颁发的教师职业资格证书。该证书用于证明教师的教学资质,符合柬埔寨第七届政府关于教育改革的政策要求,旨在提升教师专业水平,以满足21世纪教育质量标准。
📋 简要摘要 ▸
磅湛省于10月22日至23日举行公立小学教师资格考核,旨在通过本科+1培训体系提升教师专业水平,响应柬埔寨第七届政府教育改革政策。
📋 完整原文 ▸
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលតាមប្រព័ន្ធបណ្ដុះបណ្ដាលបរិញ្ញាបត្រ+១ ជំនាន់ទី១
ខេត្តកំពង់ចាម៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ម ភឿក អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ជាតំណាងក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាគណៈមេប្រយោគ និងចុះពិនិត្យដំណើរការប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារបង្រៀននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ តាមប្រព័ន្ធបណ្ដុះបណ្ដាលបរិញ្ញាបត្រ+១ ជំនាន់ទី១។
ការប្រឡងនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាស្ថានគរុកោសល្យកំពង់ចាម ខេត្តកំពង់ចាម ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៦២៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៤៤៣នាក់។ បេក្ខជនទាំងអស់ គឺជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលធ្លាប់បានប្រឡងជាប់ជាស្ថាពរ និងជាប់បម្រុង ព្រមទាំងបានឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេល១ឆ្នាំពេញរួចមកហើយ។
ក្រោយពីប្រឡងជាប់ជាស្ថាពរ បេក្ខជនម្នាក់ៗនឹងទទួលបានវិញ្ញាបនបត្រគរុវិជ្ជាសម្បទាវិជ្ជាជីវៈគ្រូបង្រៀន ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាបនបត្រនេះ ជាការបញ្ជាក់អំពីគុណវុឌ្ឍិផ្នែកគរុកោសល្យរបស់គ្រូបង្រៀន ដែលជាតម្រូវការដ៏ចាំបាច់បំផុតក្នុងការធានាគុណភាពអប់រំ ស្របតាមលក្ខណៈវិនិច្ឆ័យនៃគ្រូបង្រៀនសតវត្សទី២១។ ទន្ទឹមនឹងនេះ ការបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំ ដែលជាការគិតគូរ និងជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕