洪玛尼视察国土规划和建设部公务员普查工作

分类政府动态
事件时间2026-06-23 08:00
地点金边
来源公共职能信息
发布时间2026/06/24 11:35
详情描述
6月23日上午8时,柬埔寨副总理兼公务员部部长、公务员普查委员会主席洪玛尼,前往国土规划和建设部视察公务员普查工作。此次视察旨在直接监督该部门下属各单位的普查流程,核实实际在岗人员情况。
根据普查计划,普查委员会在国土规划和建设部开展为期两天的实地核查工作,时间为2026年6月23日至24日。工作重点在于对该部各下属单位的组织结构进行审查,并对正在履行职责的公务员进行身份核实与数据比对。
洪玛尼此前曾表示,开展部门结构分析及公务员普查,是为了获取准确的部门架构及实际在岗人员数据。通过建立统一且可共享的数据体系,旨在实现公共行政管理的规范化与透明化,从而进一步强化各政府机构的行政管理能力。
📋 简要摘要 ▸
副总理兼公务员部部长洪玛尼于6月23日至24日,对国土规划和建设部进行为期两天的公务员普查视察。此次普查旨在核实各部门结构及实际在岗人员数据,以实现公共行政管理的统一化与透明化,进一步强化机构管理能力。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឆ្លៀតពីការងារប្រចាំថ្ងៃ ព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី បានចុះពិនិត្យដោយផ្ទាល់ក្នុងដំណើរការនៃការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការតាមដានការជំរឿនមន្ត្រីនាពេលនេះ។
គួររម្លឹកថា កន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា ការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រី គឺដើម្បីមានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងមន្ត្រីធ្វើកិច្ចការងារជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។ ការធ្វើជំរឿនមន្ត្រីរាជការ គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។
សូមជម្រាបថា តាមការគ្រោងទុក គណៈកម្មការជំរឿន ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២៣ និងទី២៤ ខែមិថុនា ឆ្នាំ២០២៦។