柬埔寨青年联合会与柬埔寨国际青年商会深化合作









分类政务
事件时间2026-09-14 17:45
地点金边
来源柬埔寨青年联盟
发布时间2026/09/14 17:45
详情描述
2026年9月14日下午,柬埔寨青年联合会(UYFC)代表团与柬埔寨国际青年商会(JCI Cambodia)在金边Kampus大厦举行工作会谈,旨在深化双方合作,共同推动青年创业与商业生态系统的发展。
柬埔寨青年联合会常务委员会委员索萨拜纳(Sok Sabayna)作为联合会主席洪马尼(Hun Many)的代表,率领多名成员出席会议。柬埔寨国际青年商会全国主席安莱强(On Laykeang)在会上介绍了该组织的发展历程与工作成果。他表示,柬埔寨国际青年商会致力于解决社会问题,通过提升青年商人的专业能力,培养具备社会责任感的优秀企业家,以配合国家的发展政策。
索萨拜纳对柬埔寨国际青年商会的工作规划及既往成就表示认可。他指出,柬埔寨国际青年商会的使命与柬埔寨青年联合会的目标高度契合。柬埔寨青年联合会长期通过举办各类活动、论坛及公益项目,为青年提供参与社会事务、志愿服务的机会,旨在激发青年的爱国精神,通过团结协作共同为国家发展做出贡献。
此次会谈重点探讨了双方在青年创业及商业领域的资源共享与协作机制,双方均表示将进一步加强联系,以促进柬埔寨青年商业生态系统的持续优化。
📋 简要摘要 ▸
柬埔寨青年联合会代表与柬埔寨国际青年商会举行工作会谈,双方旨在加强青年创业与商业领域的合作,共同推动柬埔寨青年商业生态系统的发展与资源共享。
📋 完整原文 ▸
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្រ្ដៃយ៍ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ស.ស.យ.ក. អញ្ជើញជួបសមែ្ដងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ស.ស.យ.ក. និងសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា នៅអគារKampus។
ជាកិច្ចចាប់ផ្ដើម លោក អន ឡៃឃាង ប្រធានថ្នាក់ជាតិ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាទាំងអស់នៅទីនេះ ព្រមទាំងបានធ្វើការរាយការណ៍អំពីសមិទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ លោកបានរំលេចផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍសមត្ថភាពយុវពាណិជ្ជករ ឱ្យក្លាយជាសហគ្រិនឆ្នើម ដែលមានសមត្ថភាព និងទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍសង្គម ស្របតាមចក្ខុវិស័យរបស់អង្គភាព និងគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា។
ក្នុងនោះ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្រ្ដៃយ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចំពោះការរៀបចំផែនការសកម្មភាពឆ្ពោះទៅមុខ និងសកម្មភាពការងារដែលសម្រេចបាននាពេលកន្លងមក។ លើសពីនោះ ឯកឧត្តមបានបន្ថែមទៀតថា បេសកកម្មរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មានភាពស្របគ្នាជាមួយបេសកកម្មរបស់ ស.ស.យ.ក. ដែលតែងតែផ្តួចផ្តើម និងរៀបចំព្រឹត្តិការណ៍ កម្មវិធី យុទ្ធនាការ និងវេទិកានានា ដើម្បីលើកទឹកចិត្ត និងបង្កើតឱកាសឱ្យយុវជនចូលរួមក្នុងសកម្មភាពសង្គម ការងារសប្បុរសធម៌ និងការងារស្ម័គ្រចិត្ត ព្រមទាំងបំផុសស្មារតីស្នេហាជាតិ ក្នុងស្មារតីជាគ្រួសារខ្មែរតែមួយ រួមចំណែកសម្រេចបាននូវសមិទ្ធផលថ្មីៗជូនជាតិ និងមាតុភូមិ។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.**
🌐 [**uyfc.org**](https://www.uyfc.org/)
📱 [**Facebook**](https://www.facebook.com/uyfccambodia)
📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)** **
📱 [**Telegram**](https://t.me/uyfc_news)** **
📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)