柬埔寨公务员普查持续推进 边境事务国务秘书处完成核查

分类政府动态
事件时间2026-07-10
地点金边
来源公共职能信息
发布时间2026/07/10 15:06
详情描述
2026年7月10日,柬埔寨公务员普查委员会在金边开展实地核查工作,边境事务国务秘书处成为该普查工作的第14个核查单位。
此次普查由副总理兼公务员部大臣洪玛尼领导,公务员部国务秘书凯占本托代表洪玛尼亲临现场监督。边境事务国务秘书处大臣林杰及该机构各级领导、公务员和合同制员工均参与了此次核查。
在普查过程中,所有在岗人员需按照委员会要求,出示柬埔寨国民身份证原件或护照原件进行身份核实。此次普查旨在更新公务员结构数据,核实实际在岗人员信息,确保人事数据真实准确,并实现政府部门间数据的一致性与统一管理。
📋 简要摘要 ▸
柬埔寨公务员普查委员会近日对边境事务国务秘书处进行实地核查,这是该普查工作的第14站。在洪玛尼副总理的领导下,普查旨在更新公务员结构数据,确保人事信息真实准确,以提升政府行政效率及数据统一性。
📋 完整原文 ▸
**ព្រឹកនេះ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បន្តចុះអនុវត្តនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាស្ថាប័នទី១៤**
ខណៈនេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី កំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្នុងដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំ នៅទីតាំងផ្ទាល់ដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។
ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនផ្ទាល់ពី ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចូលរួមសហការអនុវត្ត និងបានបង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។
សូមជម្រាបថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺជាស្ថាប័នទី១៤ ដែលគណៈកម្មការ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី។ ការធ្វើជំរឿនមន្ត្រីរាជការនាពេលនេះ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី និងដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រី ដែលកំពុងបម្រើការងារពិតប្រាកដ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕