柬埔寨全国工会理事会举办五一劳动节庆祝活动 强调劳资和谐




分类劳工政策
事件时间2026-05-02
地点金边
来源柬埔寨劳工部
发布时间2026/05/03 14:15
详情描述
2026年5月2日,柬埔寨全国工会理事会(CCNU)在金边举办庆祝活动,纪念第140个五一国际劳动节。本次活动主题为“共同提升权利与职业组织自由,实现体面工作”,旨在通过团结聚会的形式,促进工会内部及各成员单位间的交流与协作。劳工部国务秘书恩里(Nguy Rith)代表劳工部部长兴萨(Heng Sour)出席活动。
柬埔寨全国工会理事会主席蒙谢(Mom Siek)在会上介绍了该组织的最新发展情况。目前,CCNU拥有12个成员单位,涵盖79个工会联合会、5个协会及1个社区,共计85个机构。该理事会下设790个基层工会,会员总数达335,839人,其中女性会员为257,986人。会员主要分布在服装、鞋类、箱包、旅游用品、电子元件、芒果加工、橡胶种植、教育、服务、餐饮及旅游等行业。目前,该理事会拥有41个最具代表性工会(MRS)及16份集体谈判协议(CBA)。
蒙谢表示,在劳工部的支持下,五一劳动节已从传统的抗议示威转变为工人的联谊庆祝日。他承诺将继续加强内部团结,并与各方合作以维护工人权益。
劳工部国务秘书恩里对CCNU在促进工会团结及维护工人权益方面的表现表示认可。他指出,CCNU的实践为劳资政三方对话提供了良好范例,有助于维护社会稳定与经济增长。劳工部将工会视为重要合作伙伴,致力于及时解决工会面临的问题,通过保障劳工权利与职业自由,推动建立和谐的劳资关系,实现“一企业一和谐社区”的政府目标。
📋 简要摘要 ▸
柬埔寨全国工会理事会(CCNU)于5月2日举办五一国际劳动节庆祝活动,主题为“共同提升权利与职业组织自由,实现体面工作”。活动旨在促进工会内部团结,劳工部代表出席并强调政府致力于改善劳工市场条件、保障职业自由及加强社会保障体系,推动劳资关系和谐发展。
📋 完整原文 ▸
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បង្កើតបរិយាកាសស្និទ្ធស្នាលក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
(ភ្នំពេញ)៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការងារសមរម្យ» នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានប្រារព្ធរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្នាក្នុងសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជានានា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានមានប្រសាសន៍ជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគមន៍ ចំនួន១ ជាសមាជិកក្រុមប្រឹក្សាភិបាលសរុបមានចំនួន៨៥ស្ថាប័ន និងមានប្រធានសហព័ន្ធសហជីពជាស្រ្តីចំនួន៩នាក់, សហជីពមូលដ្ឋានមានចំនួន៧៩០មូលដ្ឋាន មានកម្មករនិយោជិតជាសមាជិកសរុបចំនួន ៣៣៥,៨៣៩ នាក់(ស្រ្តីចំនួន ២៥៧,៩៨៦នាក់) មកពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី រោងចក្រកែច្នៃផ្លែស្វាយ ចម្ការកៅស៊ូ អប់រំ សេវាកម្ម ភោជនីយដ្ឋាន និងវិស័យ ទេសចរណ៍ នៅទូទាំងទាំងរាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រម្ពុជា មានភាពជាតំណាងបំផុត(MRS) ចំនួន៤១ មានអនុសញ្ញារួម(CBA) ចំនួន១៦។
ក្នុងនាមក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានប្រែក្លាយទិវា ១ ឧសភា ដែលធ្លាប់តែបាតុកម្ម កូដកម្ម តវ៉ា មកជាទិវាជួបជុំ សប្បាយរីករាយ របស់បងប្អូនកម្មករនិយោជិតវិញម្ដង។ ការណ៍នេះ សុទ្ធសឹងតែកើតចេញពីភាពវ័យឆ្លាត និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំយ៉ាងពិតប្រាកដ។
ប្រធាន CCNU បានថ្លែងអំណរគុណចំពោះការគាំទ្រពីក្រសួងការងារ ព្រមទាំងប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញផលប្រយោជន៍កម្មករឲ្យកាន់តែរឹងមាំ។
ថ្លែងសំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក មុំ សៀក ជាប្រធាន បានធ្វើឲ្យសហជីព មានការរីកចម្រើនជាលំដាប់ មានសាមគ្គីភាពល្អ រួមគ្នាជាកម្លាំងតែមួយ និងបានរៀបចំកម្មវិធីសំខាន់ៗជាប្រចាំ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ-និយោជិតនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា សមិទ្ធផលរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺជាគំរូដ៏ល្អក្នុងការកសាងការសន្ទនាសង្គមប្រកបដោយស្មារតីទទួលខុសត្រូវរវាងកម្មករ និយោជក និងរាជរដ្ឋាភិបាល ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ងុយ រិទ្ធ មានប្រសាន៍ថា ក្រសួងតែងតែបានចាត់ទុកសហជីពជាដៃគូដ៏សំខាន់ ដោយជាប្រចាំក្រសួងតែងដោះស្រាយរាល់បញ្ហានានាដែលសហជីពជួបប្រទះបានយ៉ាងទាន់ពេលវេលា ក្នុងន័យការងារសិទ្ធិដល់បងប្អូនកម្មករ-និយោជិត និយោជក ដើម្បីឲ្យមាន «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ៕
#MLVT #HENGSour