洪玛尼突访公务部数字化培训班 强调提升行政服务效率

分类政务
事件时间2026-06-25 11:04
地点金边
来源公共职能信息
发布时间2026/06/25 11:04
详情描述
2026年6月25日,柬埔寨副总理兼公务部部长洪玛尼在金边突访公务部,看望了正在参加数字化能力培训的各省市公务部副局长及办公室主任。此次培训主题为“行政事务与公务员数据管理系统的数字化能力开发”。
洪玛尼在未提前列入日程的情况下到访培训现场,与参训官员进行交流。他表示,此次培训旨在为各部门提供一个相互学习的平台,通过分享经验与解决实际工作中遇到的问题,提升行政管理与数据处理的数字化水平。
洪玛尼强调,公务员应秉持团队协作精神与高度的责任感,确保行政工作高效、精准。他指出,提升行政服务效率的最终目标是强化公共行政系统,确保公共服务能够及时响应民众的实际需求。此外,洪玛尼对各省市公务部在核心业务及改革工作中的努力表示认可,并鼓励官员们继续提升服务质量,以推动国家发展。
📋 简要摘要 ▸
柬埔寨副总理兼公务部部长洪玛尼近日突访公务部数字化能力培训班,与来自各省市的公务部官员进行交流。此次培训旨在提升行政管理与数据处理的数字化水平,洪玛尼强调通过团队协作与高效行政,确保公共服务精准响应民众需求。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយអនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ដោយមិនបានត្រៀមទុក
ឆ្លៀតពីការងារប្រចាំថ្ងៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលជួបអនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ដែលជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពឌីជីថល សម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី» នៅទីស្តីការក្រសួង ដោយមិនបានត្រៀមទុកជាមុន។
ក្នុងជំនួបឥតព្រៀងទុកនេះ សិក្ខាកាមបានបង្ហាញភាពភ្ញាក់ផ្អើល និងអារម្មណ៍រំភើបដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលជួប ដោយមិនមានកំណត់ក្នុងរបៀបវារៈនៃវគ្គបណ្តុះបណ្តាលនោះឡើយ។ សកម្មភាពនេះ ជាការបង្ហាញពីភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ និងការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការទាំងអស់ ព្រមទាំងជាការលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ទីរមុខងារសាធារណៈទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារកន្លងមក ទាំងកិច្ចការងារស្នូលផង ការងារកែទម្រង់ផង។ ឯកឧត្តមសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់មានការចូលរួម ចែករំលែកនូវបទពិសោធ និងវិធីសាស្ត្រនានា ក្នុងការដោះស្រាយបញ្ហាដែលមន្ទីរនីមួយៗ បានជួបប្រទះនាពេលកន្លងមក។ "វគ្គបណ្តុះបណ្តាលនេះ គឺជាវេទិកាមួយ សម្រាប់រៀនសូត្រពីគ្នាទៅវិញទៅមក រួមគ្នាដោយស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកិច្ចការងារដោយផ្ទាល់ ដើម្បីដើម្បីធានាថាការងាររដ្ឋបាល មានប្រសិទ្ធភាព ភាពច្បាស់លាស់ និងធានាបាននូវពេលវេលាដែលជាការចូលរួមក្នុងការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ ក្នុងការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។" ឯកឧត្តមបានបន្ថែម៕