旅游部在上丁省举办性别平等研讨会 约200人参加










文件类型政策
发布机构旅游部
生效日期2026-05-21
适用范围旅游业从业人员
发布时间2026/05/23 08:49
政策详情
柬埔寨旅游部与上丁省政府近日联合举办“旅游业性别平等”研讨会,旨在落实国家战略,提升女性在旅游业中的地位与参与度。本次活动由旅游部国务秘书洪丹妮代表旅游部部长胡哈,与上丁省省长萨索普拉共同主持,约200名相关领域代表出席。
参会人员包括旅游部官员、省政府代表、旅游协会负责人、旅游从业者以及青年志愿者等。研讨会的核心目标是贯彻落实《2024-2028年第六期妇女发展战略》及政府关于性别平等的政策,通过提升女性在旅游业中的话语权与决策能力,推动行业人力资源发展的公平性与包容性。
会议强调,在柬埔寨政府“五角战略”第一阶段的框架下,女性被视为社会经济发展的核心力量。旅游部已制定专项战略计划,明确了提升女性从业者及公务员地位的愿景与行动方案。通过强化政策执行与职能履行,旨在确保旅游业在实现可持续发展的同时,为女性提供平等的参与机会与职业发展空间。
本次研讨会于2026年5月21日在上丁省举行。
📋 简要摘要 ▸
旅游部与上丁省政府联合举办“旅游业性别平等”研讨会,旨在落实国家战略,提升女性在旅游业中的地位与参与度,约200名相关领域代表出席。
📋 完整原文 ▸
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមគ្នាជំរុញការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទេសចរណ៍
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទេសចរណ៍» ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម និងផ្នែកពាក់ព័ន្ធសរុបប្រមាណ ២០០នាក់។
ថ្លែងក្នុងពិធី លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ និងគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល សំដៅចូលរួមសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្តដែលពាក់ព័ន្ធការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាពិសេសផ្តល់ឱកាសនៃការចូលរួម ការលើកកម្ពស់តួនាទី និងស្ថានភាពស្រ្តីនៅក្នុងការងារនិងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងទេសចរណ៍។
លោកជំទាវ ហ៊ុន ដានី បានលើកបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតសំខាន់លើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ ជាងនេះទៀត ការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្រ្តីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងរបៀបវារៈនៃគោលនយោបាយ ដោយចាត់ទុកស្ត្រីគឺជាស្នូល។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យរបស់ខ្លួន ស្របតាមយន្តការជាតិ ដើម្បីជំរុញលើកកម្ពស់សមត្ថភាព តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ដោយកំណត់ច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅពង្រឹងស្ថានភាពរបស់ស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងភាពជាដៃគូ ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ ការអនុវត្តតួនាទីភារកិច្ច និងការធ្វើសេចក្តីសម្រេច ដើម្បីធានាបាននូវសុខដុមនីយកម្ម និងការអភិវឌ្ឍដែលប្រកបដោយសមភាព សមធម៌ ចីរភាព និងបរិយាបន្ន៕
ខេត្តស្ទឹងត្រែង៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
#Cambodia
#greenseasoncambodia
#SolidaritySeason
#ministryoftourismcambodia
#huothak