身份识别总局辟谣 个人证件过期非行政审批障碍

分类辟谣
事件时间2026-07-08
地点金边
来源朱鹭传媒
发布时间2026/07/08 17:47
详情描述
2026年7月8日,柬埔寨身份识别总局针对社交媒体上关于行政审批流程的言论发布辟谣声明。
此前,网民Hem Hema在社交平台发文称,开办一家肥皂厂需要经过9个部门和14个单位的审批,并提及身份识别总局的相关流程。身份识别总局在监测到该信息后,立即指派专业人员进行调查并与当事人取得联系。
经核实,该网民所称的“审批障碍”实为其个人身份证件过期,导致无法办理相关业务。当事人需前往当地行政警察局办理身份证续期及地址变更,但因其未能及时更新证件,导致无法进行正式登记。
身份识别总局指出,身份证件的更新是公民的个人义务。该网民将个人因证件过期导致的办理延误,归咎于开办工厂的行政审批流程,属于歪曲事实和无根据的夸大。官方强调,此类言论误导了公众对行政程序的认知。
身份识别总局呼吁民众,若身份证件过期或有效期不足180天,应及时前往当地行政警察局办理续期,以免影响日常业务办理。同时,官方要求该网民更正相关不实言论,并警告称,若继续散布无事实依据的虚假信息,将面临法律追究。
📋 简要摘要 ▸
身份识别总局针对网民Hem Hema关于“开办肥皂厂需经9个部门”的言论进行辟谣。经调查,该网民因个人身份证过期无法办理业务,将其个人疏忽归咎于行政审批流程。官方强调,身份证过期是个人责任,呼吁民众及时更新证件,并警告散布虚假信息者将面临法律追究。
📋 完整原文 ▸
**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បំភ្លឺការលើកឡើងថា ការបើកសិប្បកម្មផលិតសាប៊ូត្រូវឆ្លងកាត់ ៩ក្រសួង និង ១៤នាយកដ្ឋាន**
** **
**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការបំភ្លឺលើការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hem Hema ដែលបានបង្ហោះសារមានខ្លឹមសារថា “ចង់បើកសិប្បកម្មផលិតសាប៊ូមួយ ត្រូវតែឆ្លងកាត់ ៩ក្រសួង និង ១៤នាយកដ្ឋាន” ដោយក្នុងនោះបានលើកឡើងអំពី នាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ផងដែរ។**
**ក្រោយបានឃើញសារនេះភ្លាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់មន្ត្រីជំនាញស្រាវជ្រាវ និងទាក់ទងទៅម្ចាស់គណនី ដើម្បីសួរនាំបញ្ជាក់អំពីបញ្ហាខាងលើ។ ម្ចាស់គណនីបានបញ្ជាក់ថា បញ្ហារបស់គាត់ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម គឺសាមីខ្លួនគាត់ត្រូវទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព និងត្រូវប្តូរអាសយដ្ឋាននៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ នោះដោយសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់គាត់អស់សុពលភាព មិនអាចប្រើប្រាស់ជាផ្លូវការបាន។**
** **
**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា បញ្ហាប្រឈមដែលគាត់លើកឡើងខាងលើ គឺជាកាតព្វកិច្ចរបស់សាមីខ្លួន ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តែងតែប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ សូមទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់ករណីអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ ចៀសវាងពេលត្រូវការប្រើប្រាស់ទើបប្រញាប់ប្រញាល់រត់ទៅធ្វើ។**
** **
**ដូច្នេះ ការយឺតយ៉ាវរបស់សាមីខ្លួនក្នុងការស្នើសុំបន្តសុពលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាការធ្វេសប្រហែសរបស់សាមីខ្លួន ដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងនីតិវិធីនៃការស្នើសុំបើកសិប្បកម្មផលិតសាប៊ូនោះទេ។ ការយកបញ្ហានេះ បូកបញ្ចូលក្នុងបញ្ជីខាងលើ គឺជាការប្រឹងពង្រីកបញ្ហាឱ្យឃើញកាន់តែធំ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ដែលតាមពិតគឺជាការធ្វេសប្រហែស និងជាកំហុសរបស់សាមីខ្លួន។**
** **
**ការបង្ហោះសារក្នុងបណ្តាញសង្គមរបស់គណនីឈ្មោះ Hem Hema ស្មើនឹងការបំភ្លៃព័ត៌មាន និងបំប៉ោងបញ្ហាដោយគ្មានមូលដ្ឋានជាក់លាក់ ដោយចោទប្រកាន់មកលើស្ថាប័នសាធារណៈរបស់រដ្ឋ ដើម្បីទទួលបាននូវការចាប់អារម្មណ៍ក្នុងបណ្តាញសង្គម។**
**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើសាមីខ្លួនពិនិត្យ និងកែសម្រួលខ្លឹមសារដែលខ្លួនបានបង្ហោះឱ្យបានត្រឹមត្រូវ ចៀសវាងការចាត់វិធានការផ្លូវច្បាប់ណាមួយដែលខ្លួនបានលើកឡើងដោយពុំមានមូលដ្ឋានច្បាស់លាស់។**
** **📘[អានអត្ថបទពេញ](https://www.facebook.com/share/18u3vFJHJC/?mibextid=wwXIfr) 👉[JOIN US](http://t.me/troryorngmedia)
——
Page [Troryorng News](https://www.facebook.com/TroryorngOfficial)
Page [Troryorng TV](https://www.facebook.com/Yuvavey)
Page [Troryorng សង្គម](https://www.facebook.com/troryorng.entertainment)
Page [Troryorng Spots](https://www.facebook.com/troryorngsports)
[www.troryorng.com](https://troryorng.com/)