官金慰问菩萨省退伍军人 鼓励家庭种植增加收入

分类政务
事件时间2026-05-20
地点菩萨省
来源柬埔寨国家电视台
发布时间2026/05/21 09:45
详情描述
2026年5月20日,柬埔寨退伍军人协会副主席兼秘书长官金赴菩萨省,走访慰问当地退伍军人及其家属,实地考察其生活状况及农业生产情况。
此次慰问地点位于菩萨省普农克拉万县普恩吉尔乡的本拉尼森杰丹纳特鲁永村。官金在现场观察到,许多退伍军人家庭已建立起良好的生活条件,并在住宅周边开展了果蔬种植。
官金表示,退伍军人通过庭院种植农作物,在政府提供的养老金及相关补助之外,有效增加了家庭经济收入。他鼓励退伍军人继续利用土地资源进行农业生产。
针对农产品销售问题,官金指示菩萨省省长兼省退伍军人协会主席科里达,要求地方政府协助协调退伍军人家庭农产品的收集与销售工作,以保障其农业生产收益,进一步提升家庭生活水平。
官金在活动中传达了柬埔寨退伍军人协会主席洪森及副主席兼首相洪玛奈的指示,要求全国各省市协会领导定期走访基层,关注退伍军人及退休人员的生活,重点保障困难成员的基本生活需求。
📋 简要摘要 ▸
柬埔寨退伍军人协会秘书长官金于5月20日赴菩萨省慰问退伍军人家庭,实地考察其生活及农业生产情况。官金鼓励退伍军人利用庭院种植果蔬,增加家庭收入,并指示地方政府协助农产品销售。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តពោធិ៍សាត់
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដើម្បីពិនិត្យពីជីវភាពរស់នៅ និងការបង្កបង្កើនផលដំណាំផ្សេងៗ។
ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម សង្កេតឃើញថាអតីតយុទ្ធជន ជាច្រើនគ្រួសារបានរៀបចំជីវភាពរស់នៅយ៉ាងល្អប្រសើរ ហើយថែមទាំងបានបន្តដាំដុះដំណាំហូបផ្លែជាច្រើនជុំវិញផ្ទះដីឡូត៍របស់ខ្លួន។
ឯកឧត្តម គន់ គីម បានកោតសរសើរពីការខិតខំរបស់អតីតយុទ្ធជនទាំងអស់ ដែលព្យាយាមដាំដុះដំណាំកសិកម្ម ក្នុងការជួយបង្កើនប្រាក់ចំណូលបន្ថែមពីលើប្រាក់សោធន និងការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានណែនាំដល់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ត្រូវសម្របសម្រួលក្នុងការប្រមូលផលដំណាំរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ ដើម្បីគាំទ្រ និងលើកទឹកចិត្ត ចំពោះកសិកម្មរបស់អតីតយុទ្ធជន សំដៅពង្រីកប្រាក់ចំណូលថែមទៀតដល់គ្រួសារអតីតយុទ្ធជនផងដែរ។
ឯកឧត្តម គន់ គីម បានជម្រាបដល់អតីតយុទ្ធជន និងក្រុមគ្រួសារថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម តែងតែផ្តល់អនុសាសន៍ណែនាំជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសមាជិកទីទ័លលំបាក ក៏ដូចជ