柬埔寨国家警察总署部署新年安保工作,确保社会治安稳定
分类政务新闻
事件时间2026年4月14日至19日
地点保镖部门
来源新柬埔寨日报
发布时间2026/04/14 21:10
详情描述
2026年4月14日下午,柬埔寨国家警察副总监迪威杰代表国家警察总监苏泰,主持召开了关于柬埔寨传统新年期间安保工作的部署会议。会议旨在落实国家警察总署的指示,确保节日期间的公共秩序与社会安全。会议决定在保镖部门设立常设指挥部,实行24小时轮班制,从4月14日至19日对全国范围内的安全局势进行实时监控与应急处理,以保障“诺哥宋干节”等庆祝活动的顺利进行。
📋 完整原文 ▸
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារដើម្បីធានា សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅនាយកដ្ឋានអង្គរក្ស។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គស្នងការរងពាក់ព័ន្ធមួយចំនួនជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក។
គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ មានភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង (ប្តូរវេន) នៅនាយកដ្ឋានអង្គរក្ស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រង និងដោះស្រាយសភាពការណ៍នៅទូទាំងប្រទេស រួមទាំងសភាពការណ៍ជាយថាហេតុសម្រាប់ព្រឹត្តការណ៍នគរសង្រ្កាន្ត៕