吴哥窟通欧门南侧墙体受损 修复工程预计耗时6个月

分类旅游
事件时间2026-04-01
地点暹粒
来源柬埔寨国家电视台
发布时间2026/04/28 10:46
详情描述
据柬埔寨国家电视台报道,暹粒吴哥窟通欧门(Tonle Om Gate)南侧墙体出现受损,仙女机构已于2026年4月初启动修复工程。
此次修复范围涵盖通欧门南侧的红土墙体及门楼结构。据仙女机构寺庙保护与考古部门技术官员毛索尼(Mao Sokny)介绍,受损墙体长约15米,因年代久远及自然因素影响,墙体出现裂缝并有石块脱落。此外,门楼西侧结构因倾斜导致屋顶缺失,部分石雕及基座石块受损;阶梯部位则因雨水冲刷导致内部墙体开裂,部分砂岩石块移位。
该修复工程预计耗时约6个月,计划于2026年10月左右完成。为确保游客安全,施工区域已设置围挡并张贴警示标志,禁止游客进入施工现场。
吴哥通王城(Angkor Thom)由阇耶跋摩七世于12世纪末建造,城墙每边长3公里,高约8米,设有5座城门。此次修复旨在对受损的古迹结构进行紧急加固与保护。
📋 简要摘要 ▸
吴哥窟通欧门南侧石墙因自然老化出现裂缝及石块脱落,仙女机构已于4月初启动修复工程。修复范围包括墙体及门楼结构,预计工期为6个月,期间将设置围挡确保游客安全。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: អ្នកជំនាញកំពុងជួយសង្រ្គោះ កំពែងក្រុងអង្គរធំនៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ថា ជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ កំពុងរងការខូចខាត ត្រូវបានមន្ត្រីបច្ចេកទេសកំពុងដំណើរការជួសជុលឡើងវិញ ចាប់តាំងដើមខែមេសា ឆ្នាំ២០២៦ ដោយចំណាយរយៈពេលប្រហែល៦ខែទើបអាចបញ្ចប់។
លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា កំពែងក្រុងអង្គរធំ ជាសំណង់បុរាណសម្រាប់ការពាររាជធានី មានប្រវែង៣គីឡូម៉ែត្រក្នុងមួយជ្រុងៗ កម្ពស់ប្រមាណ៨ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ កសាងឡើងតាំងពីចុងសតវត្សរ៍ទី១២នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ កំពែងនេះ តំណាងឱ្យជញ្ជាំងថ្មការពារផែនដី និងមានខ្លោងទ្វារចំនួន៥ ចូលឆ្ពោះមករាជធានី។ ជញ្ជាំងថ្មបាយក្រៀមរបស់កំពែងក្រុងអង្គរធំ ប្រវែង១៥ម៉ែត្រ បានទទួលរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់។
ចំពោះរចនាសម្ព័ន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ រងបញ្ហាទឹកហូរច្រោះធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ហើយបាត់ស្លាកស្នាមរូបរាងកាំជណ្តើរ និងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើម បញ្ហាទាំងនេះ គឺទាមទារឱ្យមានការជួយសង្រ្គោះបន្ទាន់។ ដំណាក់កាលសំខាន់ៗនៃការជួសជុលកំពែងរបស់ក្រុងអង្គរធំ ត្រូវចាប់ផ្ដើមពីការសម្អាតបរិវេណការដ្ឋាន ដាក់ស្លាកសញ្ញាហាមចូល ធ្វើរបងការពារ ដើម្បីសុវត្ថិភាពភ្ញៀវដែលឆ្លងកាត់ខ្លោងទ្វារនេះជាមុនសិន។