商业部举行“商业部托儿所”揭牌仪式
分类社会
事件时间2026年4月2日上午
地点柬埔寨商业部
来源柬埔寨通讯社
发布时间2026/04/02 19:15
详情描述
商业部长Cham Nimul与妇女事务部长Ing Kantha Phavi共同主持了商业部托儿所的揭牌仪式,旨在支持政府性别平等政策及提升员工生产力。
📋 完整原文 ▸
លោកជំទាវ ចម និម្មល និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញសម្ពោធ «កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម»
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធ "កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម - Ministry of Commerce’s Day Care Center" ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី លោក លោកស្រី ថ្នាក់ដឹងនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។
ការបង្កើត កុមារដ្ឋាន នេះ គឺជាជំហានថ្មីមួយសំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសុខុមាលភាពគ្រួសារ និងការបង្កើនផលិតភាពការងារ ជាពិសេសសម្រាប់មន្រ្តីរាជការជានារី។
កុមារដ្ឋាន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជាសេវាកម្មថែទាំកុមារ ប្រកបដោយសុវត្ថិភាព ការថែរក្សាអនាម័យ និងបរិយាកាសអភិវឌ្ឍន៍ល្អ សម្រាប់កូនៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ-មន្រ្តីកិច្ចសន្យា ដែលកំពុងបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។ ការអនុវត្តនេះ ក៏ជាផ្នែកមួយនៃការកសាងបរិយាកាសការងារដែលគាំទ្រដល់គ្រួសារ និងជួយអោយមន្រ្តីអាចផ្តោតលើការងារបានប្រសើរឡើង។
នៅក្នុងថ្ងៃសម្ពោធនេះដែរ កុមារដ្ឋានបានទទួលកុមារសរុបចំនួន ២៨ នាក់ដែលមានអាយុចន្លោះពី ៣ខែ ដល់ ៦ឆ្នាំ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia