柬埔寨发展理事会与中国纺织印染行业协会代表团举行工作会谈
分类经济
事件时间2026年4月22日
地点柬埔寨发展理事会
来源柬埔寨发展合作委员会
发布时间2026/04/22 12:32
详情描述
2026年4月22日,柬埔寨发展理事会秘书长谢武提在柬埔寨发展理事会会见中国纺织品进出口商会副会长李凌申率领的代表团。该代表团成员包括来自中国江苏、浙江及广东等地的纺织、印染及服装行业企业代表。
谢武提在会谈中表示,柬埔寨政府正致力于优化投资环境,重点吸引纺织、印染等上游产业投资,以完善当地服装、鞋类及旅行用品(GFT)行业的供应链。针对印染行业可能带来的环境污染风险,谢武提强调了柬埔寨对环保监管的重视,并提出通过规划特定区域(zoning)来集中管理相关投资项目,以最大限度降低环境影响。
李凌申指出,中国纺织印染行业目前正在积极寻求海外投资机会,柬埔寨凭借稳定的政治环境及具有竞争力的投资激励政策,成为其重点关注的投资目的地。针对环保问题,李凌申表示,中国相关企业拥有成熟的生产经验及先进的环保技术,能够有效应对生产过程中的污染挑战。
双方就中国企业赴柬投资事宜进行了深入探讨。李凌申承诺,将推动更多中国纺织印染企业赴柬考察,以促进当地服装产业链的进一步完善。
📋 简要摘要 ▸
柬埔寨发展理事会秘书长谢武提会见中国纺织品进出口商会副会长李凌申一行。双方就中国纺织、印染及服装企业赴柬投资事宜进行深入探讨。谢武提强调了柬埔寨对上游产业的投资需求及环保监管要求,李凌申表示看好柬埔寨的投资环境,并承诺将推动更多中国纺织印染企业赴柬考察投资,以完善当地服装产业链。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន
៚៚៚
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។ សមាជិកនៃសមាគមដែលមានវត្តមាននាពេលនេះគឺសុទ្ធតែជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុតដែលលោក លី លីងសិន បានដឹកនាំគណៈប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។
លោក លី លីងសិន បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេល។ លោកបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។ លោកបានទទួលស្គាល់ពីការហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។ មុននឹងបញ្ចប់ លោកក៏បានសន្យាថានឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/) 💳 [Telegram](https://t.me/cib_cdc_cambodia)