柬埔寨公务部推行公务员选拔改革 强调公平竞争与能力导向





分类政策
事件时间2026-04-29 14:00
地点金边
来源公共职能信息
发布时间2026/04/30 15:00
详情描述
2026年4月29日下午,柬埔寨公务部在金边举办第二届行政改革论坛,主题聚焦于公务员选拔系统的优化与改革。此次论坛由公务部下属的皇家行政学院主办,旨在通过深化行政改革,推动公共行政体系向现代化、专业化转型。
公务部在论坛上重申了政府提出的“公平竞争、能力导向”选拔原则,即“选对人、用对位”,并强调“录取者引以为傲,落选者心服口服”的选拔理念。该原则旨在确保所有候选人在选拔过程中享有公平与公正的竞争环境,通过考核候选人的实际能力与工作表现,实现人岗匹配。
公务部国务秘书兼公务员选拔改革技术工作组组长孔索菲(Kong Sophi)在会上详细阐述了基于工作协议的公务员选拔与管理机制。该机制涵盖了从选拔阶段到日常管理的具体流程,包括绩效评估机制、薪资与福利待遇标准,以及相关争议的解决程序。
此次改革是柬埔寨第七届国会政府行政改革的重要组成部分。通过实施绩效评估和工作协议管理,政府旨在打造一支高效、廉洁、具备高专业能力的公务员队伍,从而提升公共服务水平,更好地服务民众。
📋 简要摘要 ▸
柬埔寨公务部近日举办第二届行政改革论坛,重申“公平竞争、能力导向”的公务员选拔原则。改革重点在于通过绩效评估和工作协议管理,确保选拔过程公正透明,旨在打造更高效、廉洁的公共行政体系,提升政府服务水平。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ បន្តជំរុញអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដើម្បីកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៅកម្ពុជា
រាជធានីភ្នំពេញ៖ ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា កំពុងឈានចូលរបត់ថ្មីមួយទៀត ដោយផ្ដោតសំខាន់លើការគ្រប់គ្រងផ្អែកលើលទ្ធផលការងារ និងគោលការណ៍គុណាធិបតេយ្យជាចម្បង។ តាមរយៈវេទិកាកែទម្រង់ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់លើអភិក្រមដ៏មានសារៈសំខាន់របស់ប្រមុខរាជរដ្ឋាភិបាលគឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ»។ វេទិកាកែទម្រង់នាពេលនេះ ជាការរៀបចំលើកទី២ ដោយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ដោយមានបទបង្ហាញចំនួន៣ និងកិច្ចពិភាក្សាជាបន្ត។
តាមរយៈបទបង្ហាញទី១ ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បាន ថ្លែងទៅកាន់អង្គវេទិកាអំពី «ទស្សនាទាននៃការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី និងការប្រើប្រាស់មន្ត្រីផ្អែក លើកិច្ចព្រមព្រៀងការងារ»។
ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា អភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការឆ្ពោះទៅរកការគ្រប់គ្រងរដ្ឋបាលសាធារណៈបែបថ្មី។ ការអនុវត្តអភិក្រមនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការលើកកម្ពស់កត្តាអាទិភាពមួយចំនួនរួមមាន ការធានាការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់ ការជ្រើសរើសមន្ត្រីដោយផ្អែកលើសមត្ថភាពពិតប្រាកដ និងសមិទ្ធកម្មការងារស្របតាមមុខតំណែងរួមទាំង ការឆ្លើយតបយ៉ាងសកម្ម ទៅនឹងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
បទបង្ហាញទី១ នៃវេទិកានេះក៏បានពន្យល់លម្អិតអំពីនីតិវិធីជាក់ស្តែង ក្នុងដំណើរការអនុវត្តការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ដែលរួមមាន៖ ដំណាក់កាលនៃការជ្រើសរើស និងការគ្រប់គ្រងប្រចាំថ្ងៃ, យន្តការនៃការវាយតម្លៃសមិទ្ធកម្មលទ្ធផលការងារ, ការផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ និងយន្តការនៃការដោះស្រាយវិវាទនានា។
បទបង្ហាញ និងបទពិសោធដែលបានចែករំលែកដោយ ឯកឧត្តម គង់ សុភី ទទួលបានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អង្គវេទិកា។ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនេះ ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យស្ថាប័នរដ្ឋកាន់តែទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕