西港星汇发生抢劫案 警方已介入处理



预警类型治安
严重程度高
地点西港星汇
发布时间2026/09/19 15:52
详情描述
9月19日凌晨,西港星汇发生一起针对中国人的抢劫案件。案发地点位于该建筑的3楼。
受害者在遭遇抢劫后已第一时间报警,目前警方已到达现场展开调查并处理相关事宜。
在此提醒在西港的同胞,近期务必提高警惕,加强个人及住所的安全防范措施。夜间尽量减少外出,如遇紧急情况,请务必保持冷静并及时寻求警方协助。
📋 简要摘要 ▸
9月19日凌晨,西港星汇发生一起针对中国人的抢劫案件,受害者报警后警方已到达现场处理。
📋 完整原文 ▸
អបអរសាទរ បេក្ខជនជាប់ជាស្ថាពរ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ
សូមជម្រាបថា៖
👉 ក្នុងរយៈពេល ១ (មួយ) សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖
– បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខ័ណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០៨៦ ៣២៩ ៦៧៧, ០១២ ៩៩០ ៦៥៥។
– បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
👉 ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីស្របតាមលិខិតបទដ្ឋានជាធរមាន។
👉 បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសបេក្ខជនជាប់ជាស្ថាពរដែលបានបោះបង់ ឬមុខតំណែងជ្រើសរើសមិនមានបេក្ខជនជាប់ នឹងត្រូវអនុវត្តផ្អែកលើ (១)លំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុង (២)គុណវុឌ្ឍិ (៣)អង្គភាពបម្រើការងារ និង (៤)គោលការណ៍ស្ម័គ្រចិត្ត។ ការជ្រើសរើស ជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១២ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។
👉 បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ត្រូវគោរព អនុវត្ត និងបំពេញ គ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្មបណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង ឬត្រូវបានទទួលស្គាល់ឱ្យបំពេញការងារហើយក៏ដោយ។