卫生部督导菩萨省13个卫生中心 重点强化医疗服务与数字化
分类医疗卫生
事件时间2026-05-20
地点菩萨省
来源柬埔寨卫生部
发布时间2026/05/23 13:36
详情描述
2026年5月20日至22日,柬埔寨卫生部副国务秘书波穆斯林(Pov Muslim)对菩萨省13个卫生中心进行了第三轮督导检查。此次行动旨在推动基层医疗机构提升服务质量,确保医疗保障的公平性与高效性。
督导组重点检查了11个核心领域,包括基础设施与环境改善、医疗人力资源管理与能力建设、药品及疫苗的储备与分配、医疗设备维护、24小时全天候值班制度、医患沟通与服务态度、患者安全保障、转诊机制、与地方政府的安保协作、数字化系统应用及技术培训,以及与社会保障基金(NSSF及公平基金)的合作。
检查过程中,波穆斯林强调了卫生中心从基础水平向优质医疗服务转型的必要性,并要求各机构加强领导力与创新管理。
此次督导覆盖的卫生中心包括:巴干县运营区的达萨、达洛、隆列、美德、特拉邦、忠、斯南普、崩、博甘多、克纳托登、斯外敦高、奥达邦卫生中心;以及三宝玛县运营区的哥忠、普雷、特诺、罗里亚卫生中心。波穆斯林代表卫生部部长向当地一线医护人员表达了慰问,并对他们的工作表示感谢。
📋 简要摘要 ▸
卫生部副国务秘书于5月20日至22日对菩萨省13个卫生中心进行第三轮督导检查。重点涵盖基础设施改善、医疗资源管理、24小时值班制度、医患沟通及数字化系统应用,旨在推动基层医疗服务从基础向优质转型,确保当地居民获得更安全、高效的医疗保障。
📋 完整原文 ▸
ការចុះអភិបាលគាំទ្រ ការបម្រើសេវានៅមណ្ឌលសុខភាពចំនួន ១៣ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជុំទី៣ ឆ្នាំ២០២៦
——
ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យ ការបម្រើសេវា នៅមណ្ឌលសុខភាព ចំនួន ១៣ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជុំទី៣ ឆ្នាំ២០២៦។
ការចុះត្រួតពិនិត្យនេះ ដើម្បីគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ និងបានពិនិត្យ ពិភាក្សាការងារ ដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការថែទាំ ការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងសម្ភារៈ បរិក្ខារពេទ្យ
៤-ការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដូចជាការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៥-សមត្ថភាពទំនាក់ទំនង និងអាកប្បកិរិយាការងាររបស់បុគ្គលិក
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
៨-ជំរុញមណ្ឌលសុខភាព ឱ្យមានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩-ការបណ្ដុះបណ្ដាលបន្ថែម លើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយមូលនិធិគាំពារសង្គម (ប.ស.ស និងមូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាព តាសាស់, តាលោ, រំលេច, មេទឹក, ត្រពាំង, ជង, ស្នាមព្រះ, បឹង, បត់កណ្តោល, ខ្នារទទឹង, ស្វាយដូនកែវ និងអូរតាប៉ោង ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាកាន។ មណ្ឌលសុខភាព កោះជុំ, ព្រែក, ត្នោត និងរលាប ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)