磅清扬省两路段重铺沥青 跨部门委员会实地验收










分类基础设施
事件时间2026-11-20
地点磅清扬省罗里亚县
来源柬埔寨通讯社
发布时间2026/11/20 15:25
详情描述
2026年11月20日,农村发展部常任国务秘书吉姆索基代表部长谢律森,率由农村发展部与财经部组成的跨部门委员会,赴磅清扬省罗里亚县,对两条公路的DBST双层沥青重铺养护工程进行实地检查和评估。
这两条路段位于罗里亚县蓬罗乡、班迭普雷乡和格朗斯加尔乡境内,总长9,100米,路面宽度分别为5米和5.5米,由农村发展部下属的农村道路基础设施发展局负责实施。现场检查的重点是施工质量、沥青层厚度和工程进度。随行人员包括农村发展部副国务秘书班博拉、该部工作组、采购单位代表、磅清扬省农村发展局人员以及工程承接方。
实地查看并召开会议讨论后,跨部门委员会一致同意正式接收上述路段的周期性养护工程,即这两条路的重铺作业已完成并交付。
农村发展部通报称,该部已将多条碎石土路改建为DBST双层沥青路和混凝土路,全国农村道路网总里程目前约5万公里以上。DBST双层沥青重铺属于路面的周期性养护,在原有沥青路面上重新加铺双层沥青表处,用于修复老化路面,与新建道路的工序不同。
📋 简要摘要 ▸
11月20日,农村发展部常任国务秘书吉姆索基代表部长谢律森,率由农村发展部与财经部组成的跨部门委员会,赴磅清扬省罗里亚县检查两条公路的DBST双层沥青重铺养护工程,现场评估施工质量、材料厚度与工程进度,为后续验收结算提供依据。
📋 完整原文 ▸
ឯកឧត្តម** **ឈឹម** **សៅគី** អញ្ជើញ**ដឹកនាំគណៈកម្មការអន្តរក្រសួង** **ចុះត្រួតពិនិត្យ** **និងវាយតម្លៃលើការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ** (Reseal DBST) **ផ្លូវចំនួន** **២កំណាត់** **នៅស្រុករលាប្អៀរ** **ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) ផ្លូវចំនួន ២កំណាត់ ប្រវែងសរុប ៩ ១០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ និង ៥,៥ ម៉ែត្រ ស្ថិតនៅក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងអង្គភាពលទ្ធកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងអ្នកទទួលការ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាល និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចំពោះការទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) នេះ ត្រូវបានអនុវត្តឡើងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។
ជាពិសេស ត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានផ្តោតសំខាន់លើការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពសហគមន៍ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ ដើម្បីឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាក់ស្តែង ពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងជាច្រើនខ្សែ ក្នុងចំណោមបណ្តាញផ្លូវជនបទសរុបប្រមាណជាង ៥០ ០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។
បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារថែទាំខួបផ្លូវគម្រោងខាងលើនេះជាស្ថាពរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia