柬媒走访卜迭棉芷边境村庄 泰军2025年冲突痕迹仍在




分类社会
事件时间2026-11-20
地点卜迭棉芷省奥朱县
来源新柬埔寨日报
发布时间2026/11/20 14:44
详情描述
11月20日,柬埔寨新闻部组织本国及国际记者前往卜迭棉芷省奥朱县欧贝占乡的波雷占村与卓杰村,拍摄并报道2025年冲突遗留的破坏痕迹。报道称两村为纯民用区域,多栋民房被毁。柬埔寨政府重申不承认以武力改变边界线的立场。
📋 完整原文 ▸
ស្លាកស្នាមដ៏ឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមឈ្លានពានថៃ កាលពីឆ្នាំ២០២៥
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងព័ត៌មាន បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅយកព័ត៌មាន ថតរូប ថតវីដេអូ និងរាយការណ័នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមជូននូវរូបភាព ដែលបង្ហាញនូវស្លាកស្នាមដ៏សែនឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។
ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាតំបន់ស៊ីវិលសុទ្ធសាធ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែផ្នែកខ្លះ ត្រូវបានថៃឈ្លានពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស្លូតត្រង់យ៉ាងខ្ទេចខ្ទាំ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ពីការប្រកាន់ជំហរដាច់ខាតដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើកម្លាំងនោះឡើយ។
ប្រភព៖ AKP