劳工部拉达那基里办就业论坛 2000岗位现场招人










分类就业
事件时间2026-11-12
地点拉达那基里省奥尊县
来源柬埔寨劳工部
发布时间2026/11/12 15:35
详情描述
11月12日上午,柬埔寨劳工部在拉达那基里省奥尊县县府举办就业与社会保障及职业技能培训论坛,现场释放逾2000个岗位,并同步宣传国家社会保障基金(NSSF)权益与TVET技能培训项目,重点面向从泰国返乡的前劳工与待业青年。参与招聘的企业包括塔科农业、ABA银行拉达那基里分行、新基制衣(柬埔寨)及Wing银行。
📋 完整原文 ▸
ឱកាសពិសេសទទួលបានការងារភ្លាមៗសម្រាប់ពលរដ្ឋនៅស្រុកអូរជុំ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
(រតនគិរី)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តយុទ្ធនាការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងសកម្មជារៀងរាល់សប្ដាហ៍ ជាក់ស្ដែងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ វេទិកាការងារត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកអូរជុំ ខេត្តរតនគិរី ដោយបានពាំនាំឱកាសការងារជាង ២០០០ កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើប្រមាណជាង៥០០នាក់។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ទេព ណាវី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈវេទិកានេះបាននាំឱកាសការងារទទួលបានប្រាក់ឈ្នួលសមរម្យយ៉ាងច្រើន ដែលការងារមានតាមវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ជាដើម ជាពិសេសភាគច្រើនមានមូលដ្ឋាននៅក្នុងខេត្តរតនគិរីស្រាប់ ដូច្នេះសូមប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារអាចធ្វើការចុះឈ្មោះ សម្ភាសបានគ្រប់ៗគ្នា ដើម្បីទទួលបានការងារភ្លាមៗ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងការយកចិត្តទុកដាក់នេះ ការងារក្នុងស្រុកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនចាប់ពីអាយុ៦០ឆ្នាំទៅ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។
ក្រៅពីផ្សព្វផ្សាយឱកាសការងារ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចុះឈ្មោះចូលរៀនជាមួយកម្មវិធី TVET 1.5M ដោយឥតគិតថ្លៃ ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ដើម្បីអាចប្រើប្រាស់ជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯង ឬ រកការងារធ្វើទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន។
ក្នុងករណីប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះជាមួយនឹងក្រុមហ៊ុនបញ្ជូនពលករស្របច្បាប់ ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ និងមានការការពារសិទ្ធិនិងអត្ថប្រយោជន៍ពេញលេញ។
យ៉ាងណាមិញ ប្រសិនបើប្រជាពលរដ្ឋចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬ រៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារទាំងនេះត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, ធនាគារ ABA (ខេត្តរតនគិរី), រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, និង ធនាគារ វីង (ខេមបូឌា) ម.ក ដែលមានតម្រូវការការងារសរុបជាង ២០០០ កន្លែង៕
#MLVT #HENGSour