暹粒拟开发夜间旅游项目 吴哥国际机场投资公司获旅游部支持








分类旅游
地点暹粒
来源柬埔寨旅游部
发布时间2026/08/02 09:04
详情描述
柬埔寨旅游部部长胡哈近日会见吴哥国际机场投资公司(AIAI)董事长陆伟,双方就暹粒旅游业发展、航空互联互通及旅游投资等议题进行讨论。
吴哥国际机场投资公司提出三项核心发展计划。首先是开发夜间旅游产品,通过灯光秀、文化艺术表演、现代科技展示及举办国际性活动,丰富暹粒的旅游体验。胡哈对此表示支持,并强调相关活动需符合遗产保护与可持续发展原则,旨在通过提升旅游品质,延长游客停留时间并增加消费。
其次,公司计划将暹粒旧国际机场旧址改造为集旅游、商业、娱乐及其他经济活动于一体的多功能开发区。旅游部对此表示支持,并建议公司进一步细化可持续发展规划。
第三项计划涉及加强旅游合作,双方同意在国际市场,特别是中国市场加大对柬埔寨旅游目的地的宣传力度。通过与旅游公司及国际伙伴合作,增开航线、增加航班频率并开展联合推广活动,以吸引更多高质量国际游客。
为落实上述项目,胡哈已指派旅游部技术工作组与吴哥国际机场投资公司团队对接,对各项目进行详细研究,并与相关部门协调制定分阶段实施计划。旅游部将持续与该公司及相关方保持密切合作,推动各项优先项目落地。
📋 简要摘要 ▸
吴哥国际机场投资公司与旅游部达成合作,计划在暹粒推出夜间旅游产品,包括灯光秀、文化表演及现代科技展示。旅游部部长胡哈表示支持,旨在通过丰富夜间活动延长游客停留时间并增加消费,推动暹粒旅游业可持续发展。
📋 完整原文 ▸
[English Below]
ក្រុមហ៊ុន Angkor International Airport Investment (AIAI) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី គឺគម្រោងការទស្សនាប្រាសាទនាពេលរាត្រី
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតដល់ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ទទួលជួបពិភាក្សាការងារក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស និងការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប។
ក្នុងជំនួបនេះ លោក Lu Wei បានជម្រាបជូនពីគោលបំណងនិងគម្រោងរបស់ក្រុមហ៊ុនចំនួន៣ រួមមាន៖
១). ការអភិវឌ្ឍផលិតផលទេសចរណ៍ទស្សនាអង្គរនាពេលរាត្រី។ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅតំបន់អង្គរ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ ពន្យាររយៈពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ។ ក្នុងនោះ រួមមានការរៀបចំសកម្មភាពទេសចរណ៍ពេលរាត្រី ការសម្តែងសិល្បៈ វប្បធម៌ កម្មវិធីពន្លឺ និងបច្ចេកវិទ្យាទំនើប ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិនានា ដែលអនុវត្តស្របតាមគោលការណ៍អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
២. គម្រោងវិនិយោគ និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់
ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ ដែលរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ចំពោះគម្រោងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគាំទ្រ និងស្នើភាគីក្រុមការងារសិក្សា និងរៀបចំផែនការលម្អិតប្រកបដោយចីរភាព និងបរិយាបន្ន។
៣. ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការនាំភ្ញៀវទេសចរមកកម្ពុជា។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិន តាមរយៈការសហការជាមួយក្រុមហ៊ុនទេសចរណ៍ និងដៃគូអន្តរជាតិ ក្នុងការបើកផ្លូវហោះហើរថ្មី បង្កើនប្រេកង់ជើងហោះហើរ រៀបចំយុទ្ធនាការផ្សព្វផ្សាយរួម និងទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់មកកម្ពុជា។
លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុន AIAI ដែលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់នៅកម្ពុជា និងបានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ សម្របសម្រួលពង្រឹងការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍កម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើន និងប្រកបដោយគុណភាព ស្របតាមទិសដៅនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងអាទិភាពនានាឱ្យទទួលបានលទ្ធផលជាក់ស្តែង។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំងក្រុមការងារបច្ចេកទេសរបស់ក្រសួងទេសចរណ៍ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់ក្រុមហ៊ុន AIAI ដើម្បីសិក្សាលម្អិតលើគម្រោងនីមួយៗ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរៀបចំផែនការអនុវត្តជាជំហានៗ សំដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។
ខេត្តសៀមរាប នារសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦