东盟观察团赴波罗特昆边境 调查泰军非法占领事件
分类边境动态
事件时间2026-05-26
地点班迭棉吉省
来源CNC热闻
发布时间2026/05/26 13:29
详情描述
2026年5月26日,由菲律宾带队的东盟观察团(AOT)抵达班迭棉吉省波罗特昆地区(位于特摩波县科罗米乡),对当地边境局势进行实地考察与核实。
此次调查旨在核实泰军在波罗特昆地区的非法占领情况。据了解,该地区目前存在泰军设置的铁丝网及集装箱障碍物,导致当地多户柬埔寨居民至今无法返回家园。观察团同时对2025年12月达成的停火协议及相关联合声明的执行情况进行了监督。
观察团指出,为确保柬埔寨平民能够安全、有尊严地返回住所,必须尽快启动柬泰边境联合委员会(JBC)的边境划界工作。此项工作需严格遵循2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明中的第三点规定,以落实停火协议并解决边境争议。
📋 简要摘要 ▸
东盟观察团(AOT)于5月26日抵达班迭棉吉省波罗特昆地区,调查泰军非法占领及设置障碍物导致当地居民无法返乡的事件。观察团强调,为保障柬埔寨平民安全返乡,柬泰边境联合委员会(JBC)需尽快启动边境划界工作,以落实2025年12月达成的停火协议。
📋 完整原文 ▸
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយហ្វីលីពីន នៅថ្ងៃទី២៦ ខែឧសភានេះ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។