柬埔寨文化艺术部宣布,从亚洲私人收藏家手中成功追回并运回20件高棉古文物,这是保护国家文化遗产的重要成果。
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយជោគជ័យ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។