卫生部督导金边12家基层医疗机构 强化24小时服务

卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
卫生部督导金边12家基层医疗机构 强化24小时服务
1/10
分类医疗
事件时间2026-05-12
地点金边
来源柬埔寨卫生部
发布时间2026/05/16 09:29

详情描述

2026年5月12日至13日,柬埔寨卫生部国务秘书亨本杰(Heng Bunkiet)率领工作组,对金边市森速区内的10个卫生中心及2个卫生站进行了第三轮督导检查。 此次督导旨在强化基层医疗机构的服务质量与效率。工作组与金边市卫生局及森速区卫生办公室负责人举行了工作会议,重点检查内容包括:医疗基础设施及环境改善、医护人员能力建设与管理、药品及疫苗的分配管理、医疗设备配置、患者安全与转诊系统、以及与地方当局的安保协作。 督导组明确要求,各基层医疗机构必须严格落实24小时全天候服务制度,确保每周7天不间断为民众提供医疗保障。此外,督导内容还涵盖了数字化系统应用、社会保障基金(NSSF及公平基金)的协作,以及医疗机构的领导力与创新管理。 本次督导覆盖的医疗机构具体包括:波森芷、森隆下、斯诺、奥洛、干波、干托、三基、奔通、波达朗、达纳特拉永等10个卫生中心,以及受三基卫生中心管理的特拉昂安章卫生站、受达纳特拉永卫生中心管理的波森芷卫生站。
📋 简要摘要 ▸
卫生部近期对金边10个卫生中心及2个卫生站进行第三轮督导,重点检查基础设施、药品管理及24小时医疗服务质量,旨在提升基层医疗效率。
📋 完整原文 ▸
ការចុះពិនិត្យមណ្ឌលសុខភាព ចំនួន១០ និងប៉ុស្តិ៍សុខភាព២ (ជុំទី៣) នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ —— រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាព ចំនួន១០ និងប៉ុស្តិ៍សុខភាព២ (ជុំទី៣) នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំ និងមានការពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ ដើម្បីពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖ ១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព ២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស ៣-ការគ្រប់គ្រងការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម ៤-ការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍ ៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង ៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព ៨-ជំរុញមណ្ឌលសុខភាពឱ្យមានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ ៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល ១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម (បសស និង មូលនិធិសមធម៌) ១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។ ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង១០ និងប៉ុស្តិ៍សុខភាព២ ដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពពោធិ៍សែនជ័យ, សំរោងក្រោម, ស្នោរ, ឪឡោក, កំបូល, កន្ទោក, សាមគ្គី, បឹងធំ, ប្រទះឡាង, ដំណាក់ត្រយឹង, ប៉ុស្តិ៍សុខភាពត្រពាំងអញ្ចាញ (ក្រោមការគ្រប់គ្រងរបស់មណ្ឌលសុខភាពសាមគ្គី) ប៉ុស្តិ៍សុខភាពពោធិ៍សែនជ័យ (ក្រោមការគ្រប់គ្រងរបស់មណ្ឌលសុខភាពដំណាក់ត្រយឹង) ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)