柬埔寨商业部托儿所正式揭牌启用
分类政府动态
事件时间2026年4月2日周四上午
地点金边,商业部总部
来源柬埔寨商务部
发布时间2026/04/02 16:55
详情描述
商业部长占尼莫与妇女事务部长翁甘塔帕薇共同主持商业部托儿所揭牌仪式,旨在落实政府五角战略,提升性别平等及公务员工作效率。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណអធិបតី ក្នុងពិធីសម្ពោធ "កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម - Ministry of Commerce’s Day Care Center"
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណអធិបតី ក្នុងពិធីសម្ពោធ "កុមារដ្ឋាននៃក្រសួងពាណិជ្ជកម្ម - Ministry of Commerce’s Day Care Center" ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី លោក លោកស្រី ថ្នាក់ដឹងនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។
ការបង្កើត កុមារដ្ឋាន នេះ គឺជាជំហានថ្មីមួយសំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសុខុមាលភាពគ្រួសារ និងការបង្កើនផលិតភាពការងារ ជាពិសេសសម្រាប់មន្រ្តីរាជការជានារី។
កុមារដ្ឋាន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជាសេវាកម្មថែទាំកុមារ ប្រកបដោយសុវត្ថិភាព ការថែរក្សាអនាម័យ និងបរិយាកាសអភិវឌ្ឍន៍ល្អ សម្រាប់កូនៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ-មន្រ្តីកិច្ចសន្យា ដែលកំពុងបម្រើការងារនៅក្រសួងពាណិជ្ជកម្ម។ ការអនុវត្តនេះ ក៏ជាផ្នែកមួយនៃការកសាងបរិយាកាសការងារដែលគាំទ្រដល់គ្រួសារ និងជួយអោយមន្រ្តីអាចផ្តោតលើការងារបានប្រសើរឡើង។ នៅក្នុងថ្ងៃសម្ពោធនេះដែរ កុមារដ្ឋានបានទទួលកុមារសរុបចំនួន ២៨ នាក់ដែលមានអាយុចន្លោះពី ៣ខែ ដល់ ៦ឆ្នាំ៕
#MOC2026
#MOCDayCareCenter
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))