中国重申最可信赖伙伴 助柬建工业走廊 联手打击电诈

中国重申最可信赖伙伴 助柬建工业走廊 联手打击电诈
分类外交
地点金边
来源酸角树报
发布时间2026/11/05 11:16

详情描述

中国驻柬埔寨大使馆发布消息称,中方将继续以最可信赖战略伙伴身份支持柬埔寨探索符合本国国情的发展道路,愿加强战略沟通、共同应对外部挑战,并推动两国现代化进程。双方将着手筹备下一阶段高层互访,推进“工业发展走廊”与“鱼米走廊”建设,同时在电信与网络诈骗打击上保持严格高压,防止此类犯罪回流,并在多边平台加强协调。
📋 完整原文 ▸
ប្រទេសចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា នឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេស។ ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមពីខាងក្រៅ និងជំរុញដំណើរការទំនើបកម្ម របស់ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ចិននិងកម្ពុជា គួរតែត្រៀមរៀបចំ ឱ្យបានល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ នៅដំណាក់កាលខាងមុខ ការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងអង្ករ» ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀត។ ភាគីទាំងពីរ គួរតែបន្តបង្ក្រាបយ៉ាងម៉ឺងម៉ាត់ លើបទល្មើសឆបោកតាមទូរគមនាគមន៍ និងតាមប្រព័ន្ធអនឡាញ ដើម្បីធានាថាបទល្មើសទាំងនេះ នឹងមិនវិលត្រឡប់មកវិញឡើយ ព្រមទាំងពង្រឹងការសម្របសម្រួលគ្នាលើវេទិកាពហុភាគី៕ ប្រភព៖ ទូតចិនប្រចាំកម្ពុជា